ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន តវ៉ាចំពោះដំណើរទស្សនកិច្ច របស់លោក Blinken ចំពេលមានភាពតានតឹង រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន កើនឡើងនៅ West Bank

រ៉ាម៉ាឡា៖ ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់តំបន់ West Bank បានជំរុញឱ្យមានកំហឹងក្នុងចំណោម ប្រជាជនប៉ាឡេស្ទីន ជាច្រើន ដែលបានធ្វើបាតុកម្មកាលពីថ្ងៃអង្គារ ដើម្បីបង្ហាញពីការប្រឆាំងរបស់ពួកគេ ចំពោះវត្តមានមន្ត្រីការទូតកំពូល របស់សហរដ្ឋអាមេរិក នៅក្នុងទឹកដីប៉ាឡេស្ទីន។

ក្រុមបាតុករទាំងនៅតំបន់ West Bank និង Gaza Strip បានលើកទង់ជាតិប៉ាឡេស្ទីន និងស្រែកប្រឆាំងសហរដ្ឋអាមេរិក។ ពាក្យស្លោក​ដោយ​ចោទ​ប្រកាន់​ថា ​លម្អៀង​ទៅ​លើ​អ៊ីស្រាអែល និង​ការ​រំលោភ​សិទ្ធិ​ប៉ាឡេស្ទីន​ទាំង​អស់។

លោក Nael Salama ដែលបានចូលរួមក្នុងការតវ៉ា នៅទីក្រុងរ៉ាម៉ាឡា នៃតំបន់ West Bank បានឲ្យដឹងថា “បញ្ហានេះគឺសាមញ្ញណាស់។ អាមេរិក​ជា​ឧក្រិដ្ឋជន ដរាបណា​ខ្លួន​គាំទ្រ​អ៊ីស្រាអែល” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

លោក Issam Baker អ្នកសម្របសម្រួលនៃកងកម្លាំងជាតិ និងឥស្លាមនៅទីក្រុងរ៉ាម៉ាឡា បានប្រាប់ស៊ីនហួថា “យើងមកទីនេះដើម្បីផ្ញើសាររបស់យើងទៅកាន់លោក Blinken ថាលោកមិនត្រូវបានស្វាគមន៍ នៅក្នុងប្រទេសរបស់យើងនោះទេ ដោយសារភាពលំអៀងពេញលេញរបស់រដ្ឋបាលរបស់លោក ចំពោះអ៊ីស្រាអែល និងការអនុវត្តរបស់វាប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន” ។

លោកបានសង្កត់ធ្ងន់ថា រដ្ឋបាលសហរដ្ឋអាមេរិក បានប្រើប្រាស់ “ស្តង់ដារទ្វេរដង” ក្នុងការដោះស្រាយបញ្ហាប៉ាឡេស្ទីន ដោយបន្ថែមថាវានឹង “នាំទៅរកការបន្តនៃវដ្តនៃអំពើហិង្សា” ។

ចាប់តាំងពីដើមឆ្នាំ២០២៣ មក កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងតិច ៣៥នាក់ ដែលធ្វើឱ្យខែមករាក្លាយជាខែមួយ ក្នុងចំណោមខែដែលមានមនុស្សស្លាប់ច្រើនបំផុត នៅតំបន់ West Bank ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ការស្លាប់ និងរបួសភាគច្រើនបានកើតឡើង ក្នុងអំឡុងពេលការវាយឆ្មក់របស់យោធាអ៊ីស្រាអែល ដែលអ៊ីស្រាអែលថា មានគោលបំណងឃុំខ្លួន ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023