ព័ត៌មានអន្តរជាតិ

ណាតូ៖ ទំនាក់ទំនង រវាងចិននិងរុស្ស៊ី គឺជាការគម្រាមកំហែង

បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃម្សិលមិញនេះ​ បានលើកឡើងថា ទំនាក់ទំនងរវាងចិននិងរុស្សី នឹងក្លាយទៅជាកម្លាំងរុញច្រានមកវិញ ចំពោះរបៀបរៀបរយរបស់អន្តរជាតិ។

លោកបានបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះប្រសិនបើ ទំនាក់ទំនងផ្នែកសន្តិសុខ និងយោធាត្រូវបានបន្ថែម កាន់តែខ្លាំងជាងនេះទៀតនោះ វានឹងធ្វើឲ្យមានការគម្រាមកំហែង ដល់បណ្តាប្រទេសលោកខាងលិច និងក៏ដូចជាបណ្តាប្រទេស ក្នុងតំបន់អាស៊ីរបស់គេផងដែរ។

លោក Stoltenberg បានថ្លែងបែបនេះថា៖ ការពិតដែលរុស្សីនិងចិន គឺកាន់តែមានភាពជិតស្និទ្ធរវាងគ្នា និងព្រមទាំងការវិនិយោគកាន់តែច្រើនឡើង រវាងគ្នាទាំងទៅលើគ្រប់វិស័យ ជាពិសេសវិស័យយោធានោះ នឹងក្លាយទៅជាការគម្រាមកំហែង និងការប្រឈមមុខដ៏គ្រោះថ្នាក់មួយ របស់អង្គការណាតូនិងសម្ព័ន្ធមិត្តជាមិនខាន។

ប្រធានអង្គការណាតូរូបនេះ បានបន្តថ្លែងដែរថា៖ សន្តិសុខនឹងមិនមែនតែក្នុងតំបន់នោះទេ តែវានឹងសម្រាប់សកលលោកទាំងមូលហើយ។ ណាតូត្រូវការមិត្តភ័ក្តជាជាងសត្រូវ ហើយវាគឺជារឿងសំខាន់ ដែលត្រូវដល់ពេលធ្វើការជាមួយគ្នា កាន់តែជិតស្និទ្ធជាមួយនឹងដៃគូ របស់យើងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top