ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រកាសផ្តល់រង្វាន់ ជាសាច់ប្រាក់យ៉ាងច្រើន សម្រាប់ការបំផ្លាញ និងកំទេចរថក្រោះរបស់ណាតូ

បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា ប្រាក់រង្វាន់យ៉ាងច្រើននឹងត្រូវបាន ផ្តល់ឲ្យដោយបណ្តា ក្រុមអ្នកជំនួញជនជាតិរុស្សី និងមន្ត្រីរដ្ឋាភិបាលរុស្សី ចំពោះជនណាដែលអាចឃាត់ ឬបំផ្លាញអាវុធរបស់បណ្តាប្រទេសលោកខាងលិច ដែលបានបំពាក់ក្នុងប្រទេសអ៊ុយក្រែន។

លោកបន្តថា ទោះបីជារថក្រោះរបស់លោកខាងលិច ដែលធ្លាប់បានសន្យានៅមិនទាន់ បញ្ជូនមកដល់ប្រទេសអ៊ុយក្រែនក្តី ដែលក្នងនោះរួមមានទាំងរថក្រោះ Leopard និង M1 Abram ក្តីប៉ុន្តែការសម្រេចចិត្តអនុវត្តប្រាក់រង្វាន់នេះ នឹងគឺពិតជានឹងទទួលបានប្រសិទ្ធភាព និងស្របទៅតាមផែនការដែលរុស្សី នឹងទទួលបានពីប្រតិបត្តិការ យោធានៅអ៊ុយក្រែន។

គួរឲ្យដឹងដែរកាលពីសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានប្រកាសក្នុងការផ្គត់ផ្គង់រថក្រោះ Leopard ចំនួន១៤គ្រឿង ព្រមទាំងអនុញ្ញាតិឲ្យបណ្តាប្រទេសផ្សេងទៀត អាចធ្វើការផ្គត់ផ្គង់អាវុធប្រភេទនេះទៅ ឲ្យអ៊ុយក្រែនបានដូចគ្នា ហើយក្នុងនោះក៏មានទាំងការប្រកាស ផ្គត់ផ្គង់រថក្រោះរបស់អាមេរិកដោយអាមេរិកផងដែរ គឺរថក្រោះជួរមុខប្រភេទ M1 Abram៕

ប្រែសម្រួល៖ ស៊ុន លី

To Top