ព័ត៌មានអន្តរជាតិ

រៀនចំណេះដឹងចាស់ឡើងវិញ ទទួលបានចំណេះដឹងថ្មី៖ 天下为公/ ពិភពលោក គឺរបស់ប្រជាជន

“天下为公”/ពិភពលោកគឺរបស់ប្រជាជន។ ឃ្លានេះដកស្រង់ពីសៀវភៅចិនបុរាណ «礼记» ( កំណត់ត្រាអំពីអតិថិធម៌ ) ជាទស្សនទាននយោបាយ អំពីការកសាងសង្គមសុខដុមរមនា របស់ជនជាតិចិនបុរាណ។

«礼记» ជាគម្រងសៀវភៅរបស់ប្រទេសចិនបុរាណ ដែលមានប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំ។ គម្រងសៀវភៅ «礼记» ចែកជា ២០ក្បាល បានចងក្រងអត្ថបទចំនួន ៤៩ អត្ថបទនៃលទ្ធិខុងជឺ ស្តីអំពីការយល់ដឹងចំពោះទស្សនវិជ្ជា ការអប់រំ នយោបាយ សោភ័ណវិទ្យាជាដើម ដូចជាគំនិតអំពីអវកាស ចំពោះឆាកជីវិត ការលើកកម្ពស់សមត្ថភាពរបស់ខ្លួន យន្តការអប់រំ វិធីបង្រៀន វិធីគ្រប់គ្រង និងគំនិតនយោបាយជាដើម ជាសៀវភៅដែលកត់ត្រាពីគុណធម៌និងសច្ចធម៌។

ប្រជាជនចិនលើកតម្កើងទស្សនៈ សុខដុម គឺជារឿងសំខាន់ ។ ប្រជាជនចិនសម្គាល់ថា ពិភពលោកគឺរបស់ប្រជាជន សច្ចធម៌គឺកសាងសង្គមសុខដុម ដែលប្រជាជនគ្រប់ប្រទេសរួមរស់ ជាមួយគ្នាយ៉ាងសុខសាន្តត្រាណ ។ សច្ចធម៌មិនឯកោទេ ពិភពលោកទាំងមូលគឺជា មហាគ្រួសារតែមួយ។

ពិភពលោកកំពុងប្រឈមមុខនឹង សភាពជាប់គាំងដែលនិម្មាបនកម្ម សកលមានការប្រែប្រួល ដែលមិនធ្លាប់មានក្នុង រយៈពេលមួយរយឆ្នាំកន្លងមក។ លោក Xi Jinping មេដឹកនាំប្រទេសចិន បានលើកឡើងគំនិតផ្តួចផ្តើម អំពីការបង្កើតសហគមន៍ រួមវាសនានៃមនុស្សជាតិ។ ប្រទេសចិនបានផ្តល់ជូន ចំពោះសកលលោកនូវផែនការ អភិបាលកិច្ចសកល ដែលមានប្រភពពីឧត្តមគតិស្តីពី “កសាងពិភពលោកឱ្យល្អបវរ” នៃវប្បធម៌ដ៏ល្អផូរផង់របស់ប្រជាជាតិចិន។

បន្ទាប់ពីបក្សកុម្មុយនីស្តចិន កាន់អំណាចគឺបានបន្តប្រកាន់ខ្ជាប់ មនោសញ្ចេតនានិងទំនួលខុសត្រូវ ដែល “ផ្តោតសំខាន់លើបំណង ប្រាថ្នាទូទៅរបស់សកលលោក និងចាត់ទុកផលប្រយោជន៍សកលជាសំខាន់ ” ដើម្បីបង្កើតកាលានុវត្តភាព តាមរយៈការបើកទូលាយ ដោះស្រាយបញ្ហាលំបាក តាមរយៈកិច្ចសហប្រតិបត្តិការ ។

សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានគូសបញ្ជាក់ថា ប្រទេសចិនប្រកាន់ខ្ជាប់ នូវកម្មវត្ថុនៃគោលនយោបាយការទូត ដែលគាំពារសន្តិភាពពិភពលោក និងជំរុញការអភិវឌ្ឍរួមគ្នា ខិតខំជំរុញការបង្កើតសហគមន៍ រួមវាសនានៃមនុស្សជាតិ ដើម្បីឱ្យការអភិវឌ្ឍរបស់ប្រទេសចិន ក្លាយជាកាលានុវត្តភាពថ្មី នៃពិភពលោកដោយឥតឈប់ឈរ ៕

To Top