ព័ត៌មានអន្តរជាតិ

រំលឹកអ្វីដែលធ្លាប់រៀនរួច ទទួលបានចំណេះដឹងថ្មី៖ «ម៉ឹងជឺ (孟子)»

លោក Xi Jinping ប្រធានរដ្ឋចិនតែងតែដកស្រង់ ពាក្យសម្តីដ៏ល្បីឈ្មោះពី សៀភៅឈ្មោះ «ម៉ឹងជឺ(孟子)» ក្នុងសុន្ទរកថា។

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ពេលរៀនសូត្រជាក្រុមលើកទី១៥ នៃការិយាល័យគោលនយោបាយ មជ្ឈិមចិនអាណត្តិទី១៩ លោកXi Jinpingប្រធានបានលើកឡើងថា ឆ្នាំ២០១៩ ជាខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន បក្សកុម្មុយនីស្តចិន បានកាន់អំណាច៧០ឆ្នាំ នៅទូទាំងប្រទេសចិន។ ចាស់បុរាណបានពោលថា៖ “ព្រួយបារម្ភពីបញ្ហានានា ធ្វើឱ្យមនុស្សរីកចម្រើន គិតតែសប្បាយសុខស្រួល ធ្វើឱ្យមនុស្សវិនាសអន្តរាយ(生于忧患,死于安乐)។ បក្សកុម្មុយនីស្តចិន ក្នុងឋានៈជាបក្សធំទី១ លើពិភពលោក គ្មានកម្លាំងខាងក្រៅអាច ផ្ដួលរំលំយើងបានទេ អ្នកដែលអាចផ្ដួលរំលំយើង បានមានតែខ្លួនយើង។

“ព្រួយបារម្ភពីបញ្ហានានា ធ្វើឱ្យមនុស្សរីកចម្រើន គិតតែសប្បាយសុខស្រួល ធ្វើឱ្យមនុស្សវិនាសអន្តរាយ(生于忧患,死于安乐)” ដកស្រង់ចេញមកពីសៀវភៅ «ម៉ឹងជឺ(孟子)» មានន័យថា ការព្រួយបារម្ភធ្វើឱ្យមនុស្សរស់នៅ ដោយវិវឌ្ឍទៅមុខ ស្រណុកសុខស្រួលធ្វើឱ្យ មនុស្សមិនចម្រុងចម្រើនឡើយ។

«ម៉ឹងជឺ(孟子)» ជាសៀវភៅមួយក្នុងចំណោម សៀវភៅលទ្ធិខុងជឺដ៏ល្បីឈ្មោះ កត់ត្រានូវគំនិតអភិបាលកិច្ចរដ្ឋ និងយុទ្ធសាស្ត្រនយោបាយ របស់លោកម៉ឹងជឺ (Mencius) ដែលជាអ្នកប្រាជ្ញក្នុងសម័យចាន់គួក និងត្រូវបានកត់ត្រា និងរៀបរៀងដោយលោកម៉ឹងជឺ និងសិស្សរបស់លោក។

«ម៉ឹងជឺ(孟子)» មាន៧ជំពូកនិង១៤ភាគ ដែលសម្បូរទៅដោយខ្លឹមសារ ពាក់ព័ន្ធនឹងនយោបាយ ទស្សនវិជ្ជា សីលធម៌ សេដ្ឋកិច្ច អប់រំនិងអក្សរសិល្ប៍ជាដើម ដែលបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សម័យកាលជំនាន់ក្រោយ។ ម៉ឹងជឺជានិមិត្តរូបតំណាង ដ៏សំខាន់នៃលទ្ធិខុងជឺ លោកបន្តវេននិងអភិវឌ្ឍគំនិតខុងជឺ ហើយត្រូវហៅថាជាអរិយបុគ្គល និងត្រូវបានគេហៅបញ្ចូល ជាមួយនឹងខុងជឺថា“ខុងម៉ឹង” ។ម៉ឹងជឺផ្តួចផ្តើមឱ្យធ្វើតាមស្តេចសំខាន់មុនៗ ធ្វើរាជកិច្ចប្រកបដោយគុណធម៌ និងអនុវត្តគោលនយោបាយចាត់ទុក ប្រជាជនជាចម្បងដែលហៅថា៖“រាស្ត្រសំខាន់ជាងក្សត្រ” ៕

To Top