ព័ត៌មានអន្តរជាតិ

តម្លៃប្រេងលើទីផ្សារ ពិភពលោក ធ្លាក់ចុះបន្ដិចវិញ ក្រោយឡើងថ្លៃ ៣ថ្ងៃជាប់គ្នា

វីយែន៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយឡើង​រយៈ​ពេល ៣​ថ្ងៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្សារភាគហ៊ុន West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមីនាបានធ្លាក់ចុះ ៤១សេន ឬ ០,៥២ ភាគរយមកនៅត្រឹម ៧៨,០៦ ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។

ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយ ខែមេសា បានធ្លាក់ចុះ ៥៩សេន ឬ ០,៦៩ ភាគរយ មកបិទនៅតម្លៃ ៨៤,៥ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ។

លោក Vladimir Zernov អ្នកវិភាគជាមួយអ្នកផ្គត់ផ្គង់ព័ត៌មានទីផ្សារ FX Empire បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ការដកថយបានកើតឡើង នៅពេលដែល “ឈ្មួញបានយកប្រាក់ចំណេញ បន្ទាប់ពីការប្រមូលផ្តុំនាពេលថ្មីៗនេះ” ។ ការ​ថ្លឹងថ្លែង​នៅលើ​ទីផ្សារ​ផងដែរ ​គឺ​ការ​សាងសង់​នៅក្នុង​ឃ្លាំង​ស្តុក​ប្រេង​របស់​សហរដ្ឋអាមេរិក។

រដ្ឋបាលព័ត៌មានថាមពល របស់សហរដ្ឋអាមេរិក (EIA) បានរាយការណ៍កាលពីថ្ងៃពុធថា ស្តុកប្រេងឆៅពាណិជ្ជកម្ម របស់ប្រទេសបានកើនឡើងចំនួន ២,៤លានបារ៉ែលក្នុងអំឡុងសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី០៣ ខែកុម្ភៈ។ អ្នកវិភាគដែលត្រូវបានស្ទង់មតិដោយ S&P Global Commodity Insights បានរំពឹងថានឹងមានការកើនឡើងចំនួន ២,១ លានបារ៉ែលនៅក្នុងការផ្គត់ផ្គង់ប្រេងឆៅ។

គួរបញ្ជាក់ថា យោងតាម EIA ស្តុកប្រេងសាំងសរុបបានកើនឡើងចំនួន ៥ លានបារ៉ែលកាលពីសប្តាហ៍មុន ខណៈដែលស្តុកប្រេងចម្រាញ់បានកើនឡើង ២,៩ លានបារ៉ែល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top