ព័ត៌មានអន្តរជាតិ

អង់គ្លេស៖ រុស្ស៊ី បាត់បង់ទាហាន ៨០០នាក់ក្នុងមួយថ្ងៃ ក្នុងការវាយលុកនៅជើងទីមួយ នៃនិទាឃរដូវ

ឡុងដ៌៖ អង់គ្លេស​បាន​អះអាង​ថា កងទ័ព​រុស្ស៊ី​កំពុង​បង្ហូរឈាម​ទាហាន​នៅ​អ៊ុយក្រែន ​ក្នុង​អត្រា​លឿន​បំផុត​ក្នុង​មួយឆ្នាំ ដោយបានបាត់បង់ទាហាន ៨០០នាក់ក្នុងមួយថ្ងៃ ក្នុងការវាយលុកនៅជើងទីមួយ នៃនិទាឃរដូវនេះ។

នៅពេលដែលការវាយលុកនៅនិទាឃរដូវ ដែលរំពឹងទុកជាយូរមកហើយរបស់ទីក្រុងម៉ូស្គូ កំពុងដំណើរការ ទាហានរបស់ខ្លួនត្រូវបានគេឲ្យដឹងថា បានស្លាប់នៅក្នុងចំនួន ដែលមិនបានឃើញចាប់តាំងពី សប្តាហ៍ដំបូងនៃការលុកលុយ។

ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី កាលពីសប្តាហ៍មុនបានប្រកាសថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមការវាយប្រហារ តាមផែនការរបស់ខ្លួន ដែលអ្នកវិភាគបានព្រមាន ជាច្រើនសប្តាហ៍មកហើយ។

ក្រសួងការពារជាតិអង់គ្លេសបានឲ្យដឹងថា ជើងទីមួយនៃការវាយលុកបានបង្ក បញ្ហាយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងឈ្លានពាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

ប្រភពពី MoD បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអាទិត្យថា “ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ប្រទេសរុស្ស៊ី ទំនងជាបានទទួលរងនូវ អត្រាខ្ពស់បំផុតនៃអ្នកស្លាប់ និងរបួសចាប់តាំងពីសប្តាហ៍ដំបូង នៃការឈ្លានពានអ៊ុយក្រែន” ។

MoD បានឲ្យដឹងទៀតថា “ជាមធ្យមជាមធ្យមសម្រាប់រយៈពេល ៧ថ្ងៃចុងក្រោយគឺ 824 នាក់បានស្លាប់ក្នុងមួយថ្ងៃ លើសពី៤ ដងនៃអត្រា ដែលបានរាយការណ៍ក្នុងខែមិថុនា ដល់ខែកក្កដាឆ្នាំ២០២២” ដោយបន្ថែមថាកងទ័ពអ៊ុយក្រែន ក៏មាន “អត្រាបំផ្លាញខ្ពស់” ផងដែរ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top