ព័ត៌មានអន្តរជាតិ

តួកគីនឹងមិនទទួល យកជនភៀសខ្លួនស៊ីរី បន្ថែមឡើយ ក្រោយគ្រោះរញ្ជួយដី

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសតួកគី លោក Mevlut Cavusoglu កាលពីថ្ងៃចន្ទម្សិលមិញ បានអះអាងថា ប្រទេសតួកគី នឹងមិនទទួលយកជនភៀសខ្លួនស៊ីរី បន្ថែមឡើយ បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយដីដ៏អាក្រក់។

ទោះបីជាយ៉ាង ណាក្តី លោករដ្ឋមន្ត្រីក៏បានលើកឡើង បដិសេធដែរថា មិនមានការហូរចូល នៃជនភៀសខ្លួនស៊ីរីយ៉ាងច្រើន ដូចការចេញផ្សាយ មិនពិតកន្លងមកទេថា បានកើតឡើងនៅក្រោយគ្រោះធម្មជាតិ ដ៏អាក្រក់មួយនេះ។

លោកបានពោល បែបនេះថា ដំណឹងដែរថា មានចំនួននៃជនភៀសខ្លួនយ៉ាងច្រើន បានសម្រុកចូលប្រទេសតួកគីនោះ គឺមិនពិតឡើយពួកយើងនឹងមិនអនុញ្ញាតិ ឲ្យមានរឿងនេះកើតឡើងឡើយ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្តដែរថា សម្រាប់ច្រកទ្វា២ ដែលតួកគីធ្លាប់បានបើកសម្រាប់ច្រកព្រំដែន ជាមួយនឹងស៊ីរីកន្លងមកនោះនៅភាគខាងត្បូង ប្រទេសនៃខេត្ត Kilis នោះនឹងត្រូវដាក់ឲ្យប្រើប្រាស់ សម្រាប់តែច្រកចូល ទៅកាន់ប្រទេសស៊ីរីប៉ុណ្ណោះ នៅពេលនេះសម្រាប់កិច្ចការងារជំនួយមនុស្សធម៍ តែមួយគត់៕

ប្រែសម្រួល៖ស៊ុនលី

To Top