ព័ត៌មានអន្តរជាតិ

កាសែត Financial Times៖ អ៊ុយក្រែន នៅតែមានឱកាស ទទួលយន្តហោះចម្បាំង F-16

បរទេស៖ កាសែត Financial Times បានរាយការណ៍ កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពពីប្រភពថា សហរដ្ឋអាមេរិក អាចផ្តល់ឱ្យអ៊ុយក្រែននូវ យន្តហោះចម្បាំងទំនើប ឬយ៉ាងហោចណាស់ ក៏យល់ព្រមលើការផ្ទេរ យន្តហោះចម្បាំងនេះពីប្រទេសផ្សេងៗទៀតផងដែរ។ ការសម្រេចចិត្តនេះ អាចកើតមានឡើង បើទោះជាប្រធានាធិបតី អាមេរិកលោក Joe Biden ថ្មីៗនេះបានថ្លែងថា ទីក្រុងវ៉ាស៊ីនតោននឹងមិន បញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ទីក្រុងគៀវក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមមន្ត្រីអាមេរិក ដែលបានដកស្រង់នៅក្នុងរបាយការណ៍ នោះ ពួកគេ “ទំនងជាផ្តល់ឱ្យអ៊ុយក្រែននូវថាមពលអាកាសដ៏ទំនើបជាងមុន នៅពេលដែលសង្រ្គាម កំពុងអូសបន្លាយ” ។ ដំណោះស្រាយដែលអាចកើតមានមួយទៀតគឺ អាមេរិកបើកភ្លើងខៀវ ឱ្យមានការនាំចេញឡើងវិញនូវយន្តហោះ F-16 ទៅកាន់អ៊ុយក្រែនពីប្រទេសផ្សេងៗ។

ផ្ទាំងពាណិជ្ជកម្ម

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា បញ្ហានៃការបញ្ជូនយន្តហោះ នឹងត្រូវពិភាក្សាក្នុងអំឡុង កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិ ណាតូ នៅថ្ងៃអង្គារ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សពីរនាក់ដែលដឹង ពីបញ្ហានេះក៏បានប្រាប់ FT ថា ការបញ្ជូនយន្តហោះចម្បាំងទៅកាន់ទីក្រុងគៀវ គឺជា “គោលបំណងរយៈពេលវែង” ដែលវាមានសារៈសំខាន់តិច ជាងការផ្តល់គ្រាប់រំសេវទៅទៀត។

មន្ត្រីអាមេរិកម្នាក់បានបន្ទរលើទស្សនៈនោះ ដោយពណ៌នា អំពីយន្តហោះចម្បាំងថា “មិនសូវសំខាន់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ” ខណៈសង្កត់ធ្ងន់ថា លោកខាងលិចឥឡូវនេះត្រូវផ្តោត លើការជំរុញការការពារដែន អាកាសរបស់អ៊ុយក្រែន៕

To Top