ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេស អាល្លឺម៉ង់ ថា លោក ពូទីន ត្រូវតែផ្លាស់ប្តូរជំហរ ៣៦០ ដឺក្រេ  

បរទេស៖ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ត្រូវតែ “ផ្លាស់ប្តូរជំហរ ៣៦០ ដឺក្រេ” ដើម្បីឱ្យអ៊ុយក្រែនមានសុវត្ថិភាព, នេះបើតាម រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានប្រាប់សន្និសីទសន្តិសុខទីក្រុង Munich ។ លោកស្រីថា ម្យ៉ាងវិញទៀត អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានចង្អុលបង្ហាញថា លោកត្រូវតែបន្តធ្វើអ្វីដែលគាត់កំពុងធ្វើ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយបង្ហាញខ្លួនជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmitry Kuleba កាលពីថ្ងៃសៅរ៍ លោកស្រី Baerbock ត្រូវបានសួរថាតើមានឱកាសណាដែលអ៊ុយក្រែនមានសុវត្ថិភាពក្នុងរយៈពេលវែង ប្រសិនបើលោក ពូទីន បន្តកាន់តំណែង។

រដ្ឋមន្រ្តីការបរទេសរបស់អាល្លឺម៉ង់បានឆ្លើយតបថា “ប្រសិនបើគាត់មិនផ្លាស់ប្តូរៀជំហរ ៣៦០ ដឺក្រេទេ, ឱកាស គឺ No” ។

លោកស្រី Baerbock, លោក Blinken និងលោក Kuleba បាននិយាយនៅឯក្រុមដែលមានចំណងជើងថា ‘Visions for Ukraine’ ដែលក្នុងនោះអ្នកទាំងបីបានព្យាយាមគូររូបភាពនៃអ្វីដែលប្រទេសនេះមើលទៅដូចជាក្រោយជម្លោះ។ អ្នកទាំងបីបានព្រមព្រៀងគ្នាថា ដើម្បីទៅដល់ទីនោះ រុស្ស៊ីត្រូវតែដកខ្លួនដោយគ្មានលក្ខខណ្ឌពីទឹកដីដែលទាមទារដោយក្រុងគៀវ ដែលរួមមានតំបន់គ្រីមេរបស់រុស្ស៊ី និងតំបន់ទាំងបួនដែលធ្លាប់ជាអ៊ុយក្រែនដែលបានបោះឆ្នោតឱ្យចូលរួមជាមួយរុស្ស៊ីកាលពីខែកញ្ញា៕

ប្រែសម្រួលៈ ណៃ តុលា 

To Top