ព័ត៌មានអន្តរជាតិ

ចិន ព្រមានអាមេរិក ប្រសិនបើបញ្ហាបាឡុង នឹងក្លាយទៅជាភាពតានតឹងខ្លាំង ជាងនេះ

បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសចិនលោក Wang Yi កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអាមេរិក ថាការបាញ់ទំលាក់បាឡុង របស់ចិន គឺគ្មានអ្វីដែលប៉ះពាល់ដល់ចិននោះទេ ប៉ុន្តែវាគឺជាសកម្មភាព នៃការរំលោភបំពាន ដោយប្រើប្រាស់កងកម្លាំង ដោយរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន។

ថ្លែងបែបនេះនៅក្នុងឱកាស នៃពេលដែលរដ្ឋមន្ត្រីទាំងពីរ កំពុងមានវត្តមានចូលរួម ក្នុងកម្មវិធីសន្និសិទកាសែតមួយ នាទីក្រុងមុយនិចប្រទេសអាល្លឺម៉ង់។ លោករដ្ឋមន្ត្រីការបរទេសចិនរូបនេះ ក៏បានព្រមានផងដែរ អាមេរិកនឹងទទួលបាននូវការឆ្លើយតបវិញ ជាមិនខានប្រសិនបើ ពួកគេនៅតែបន្តពង្រីកជម្លោះនេះ បន្តទៀតចេញពីបញ្ហា បាឡុងនេះ។

លោករដ្ឋមន្ត្រី Wang Yi ក៏បានលើកឡើងដែរថា៖ បាឡុងរបស់អាមេរិក ក៏ធ្លាប់បានធ្វើការហោះហើរ ដោយខុសច្បាប់ ពីលើទឹកដីនៃប្រទេសចិន ជាច្រើនដងមកហើយដែរ ខណៈដែលអាមេរិកឯណោះទេ ដែលមានឈ្មោះជាប្រទេសចូលចិត្ត ធ្វើការលួចស៊ើបយកការណ៍ ពីបណ្តាប្រទេសផ្សេងៗ។

លោកបន្ថែមទៀតថា៖ អ្វីៗដែលអាមេរិក ទទួលបាននូវក្រោយហេតុការណ៍បាញ់ទំលាក់បាឡុង ដែលបានចោទថាជាឧបករណ៍ ស៊ើបយកការណ៍នោះគឺ ត្រឹមជាការបំផ្លាញទំនាក់ទំនង រវាងភាគីទាំងពីរ កាន់តែអាក្រក់ទៀតប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top