បរទេស៖រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា មកដល់បច្ចុប្បន្នទោះ បីជាយ៉ាងណាក្តីទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសរុស្សីគឺមានភាពរឹងម៉ាំខ្លាំង និងស្ថេរភាពបំផុត។
ថ្លែងនៅក្នុងអំំឡុងពេលដែលលោកកំពុងបំពេញ ទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូដោយក្នុងនោះបានជួបជាមួយនឹង អគ្គលេខាធិកានៃក្រុមប្រឹក្សាសន្តិសុខជាតិលោក Nikolay Patrushev ផងដែរដើម្បីពិភាក្សាកិច្ចការងារ សំខាន់ផ្តោតទៅ លើអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីនិងនៅគ្រប់វិស័យ។
លោក Wang លើសពីនេះក៏បានសង្កត់ធ្ងន់ដែរថា ទំនាក់ទំនងរវាងចិននិងរុស្ស៊ីមានភាពចាស់ទុំទាំងអត្តចរិត និងភាពរឹង មាំ ដែលមានសមត្ថភាពអាចទប់ទល់នឹងបញ្ហា ប្រឈមនៃស្ថានភាពអន្តរជាតិដែលប្រែប្រួល ហើយលោកបានបន្ថែមថា ប្រទេសរបស់លោកបានត្រៀមខ្លួន ជាស្រេចក្នុងការការពារផលប្រយោជន៍ជាតិ និងសេចក្តីថ្លៃថ្នូរជារួមផងដែរ។
គួរឲ្យដឹងដែរថាលោក Wang បានប្រកាសកាលពេលថ្មីៗ នេះក្នុងអំឡុងពេលសន្និសីទសន្តិសុខ នៅទីក្រុង Munich ថាប្រទេសចិនមានសំណើរជាកិច្ចព្រមព្រៀង សន្តិភាពមួយសម្រាប់ជម្លោះដែលកំពុង បន្តនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែលើកឡើងថាក្នុងនោះប្រហែលជាមានក ងកម្លាំងមួយចំនួនអាចនឹងមិនចង់ឃើញការចរចា សន្តិភាពក្លាយជាការ ពិតនោះទេ៕
ប្រែសម្រួល៖ស៊ុនលី