ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចិន និងអាហ្វ្រិកខាងត្បូង ចាប់ផ្តើមសមយុទ្ធរួមគ្នា និងគ្រោងធ្វើសមយុទ្ធបាញ់កាំភ្លើងធំនៅមហាសមុទ្រឥណ្ឌា

បរទេស៖ យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា សមយុទ្ធត្រីភាគី “Mosi II” បានចាប់ផ្តើមជាផ្លូវការហើយនៅឆ្នេរកំពង់ផែ Richards Bay នៅអាហ្វ្រិកខាងត្បូងកាលពីថ្ងៃពុធ។ នាវាចម្បាំងមកពីកងទ័ពជើងទឹករុស្ស៊ី ចិន និងអាហ្វ្រិកខាងត្បូង ក៏គ្រោងនឹងធ្វើសមយុទ្ធកាំភ្លើងធំផងដែរ នៅមហាសមុទ្រឥណ្ឌានៅចុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ពិធីបើកសមយុទ្ធនេះត្រូវបានត្រួតពិនិត្យដោយមន្ត្រីកំពូលៗ និងមេបញ្ជាការមកពី កងទ័ពជើងទឹករុស្ស៊ី កងកម្លាំងជើងទឹកចិន និងបញ្ជាការរួមរបស់ប្រទេសអាហ្វ្រិកខាងត្បូង។ សមយុទ្ធក៏នឹងត្រូវបាន សង្កេតឃើញដោយតំណាង កងទ័ពជើងទឹករបស់ប្រេស៊ីលផងដែរ។

ប្រទេសរុស្ស៊ីនឹងត្រូវបានតំណាងនៅក្នុង សមយុទ្ធដោយនាវាចម្បាំង Admiral Gorshkov និងនាវាដឹកប្រេងមធ្យម Kama តាមសមុទ្រ ។ ប្រទេសចិនបានបញ្ជូននាវាចម្បាំង Rizhao របស់ខ្លួន នាវាពិឃាត Huainan និង នាវាផ្គត់ផ្គង់ Kekesilihu ចំណែកកងទ័ពជើងទឹកអាហ្វ្រិក ខាងត្បូង នឹងដាក់ពង្រាយនាវាចម្បាំង Friagte Mendy ។

សេចក្តីថ្លែងការណ៍ពីសេវាសារព័ត៌មាន របស់ក្រសួងការពារជាតិរុស្ស៊ីបានអានថា “ផ្នែកសកម្មនៃសមយុទ្ធនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែកុម្ភៈ។ ការបាញ់កាំភ្លើងធំរួមគ្នា និងសមយុទ្ធយុទ្ធសាស្ត្រ នឹងត្រូវធ្វើឡើងនៅសមុទ្រ។ នាវិកនៃប្រទេសទាំងបី នឹងអនុវត្តសកម្មភាព របស់ក្រុមអធិការកិច្ចដើម្បីស្វែងរក និងដោះលែងកប៉ាល់ ដែលចាប់បាន ផ្តល់ជំនួយដល់កប៉ាល់ដែលកំពុងមានហានិភ័យ និងវាយបកចំពោះវាយលុកការ វាយប្រហារតាមអាកាស របស់សត្រូវ” ៕

To Top