ព័ត៌មានអន្តរជាតិ

ករណីធ្លាក់យន្តហោះ នៅហ្វីលីពីន បណ្តាលឲ្យស្លាប់៤នាក់

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រុមមន្ត្រីបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមអ្នកជួយសង្គ្រោះហ្វីលីពីន បានបញ្ជាក់ថា មនុស្ស៤នាក់បានស្លាប់ បន្ទាប់ពីយន្តហោះដែលពួកគេធ្លាក់ នៅលើភ្នំភ្លើងដ៏សកម្មមួយ កាលពីចុងសប្តាហ៍ ។

ជនរងគ្រោះ រួមទាំងជនជាតិអូស្ត្រាលី ២នាក់ បានជិះលើយន្តហោះ Cessna 340 ដែលបានបាត់ខ្លួន កាលពីព្រឹកថ្ងៃសៅរ៍ ភ្លាមៗ បន្ទាប់ពីហោះចេញ ពីអាកាសយានដ្ឋានអន្តរជាតិ Bicol ក្នុងខេត្ត Albay នៅភាគកណ្តាល ស្ថិតនៅចម្ងាយជាច្រើនគីឡូម៉ែត្រ ពីភ្នំភ្លើង Mayon ។

លោក Carlos Baldo អភិបាលក្រុង Camalig ដែលត្រួតលើគ្នានៃកន្លែងធ្លាក់យន្តហោះ បានលើកឡើងថា ក្រុមរុករក និងជួយសង្គ្រោះបានទៅដល់ការបាក់បែក កាលពីថ្ងៃពុធ ហើយបានបញ្ជាក់ថា មិនមានអ្នកនៅរស់រានមានជីវិតនោះទេ ។

លោក Baldo បានប្រាប់ដល់សន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ថា “យើងបានរកឃើញទីតាំងនេះ មិនមានសញ្ញាថា មានអ្នកនៅរស់រានមានជីវិតឡើយ” ។

លោក Baldo បានថ្លែងថា មនុស្ស១៧៩នាក់ បានចូលរួមក្នុងប្រតិបត្តិការ ដើម្បីដឹកសាកសពចុះពីលើជម្រាលភ្នំភ្លើងនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top