តូក្យូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា អ្នកដំណើរនៅលើជើងហោះហើរ ផ្លូវខ្លីក្នុងប្រទេសជប៉ុន ត្រូវបានហោះហើរត្រឡប់ ទៅទីក្រុង ដែលយន្តហោះបានចាកចេញវិញ បន្ទាប់ពីអាកាសយានដ្ឋានបានរារាំង យន្តហោះរបស់ពួកគេមិនឱ្យចុះចត ដោយសារតែវាខកខាន បម្រាមគោចរក្នុងរយៈពេល១០នាទី ។
ជើងហោះហើរ JL 331 របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានចាកចេញពីទីក្រុងតូក្យូឆ្ពោះទៅទីក្រុង Fukuoka កាលពីថ្ងៃទី១៩ ខែកុម្ភៈ ដោយមានការពន្យាពេល រយៈពេល៩០នាទី ដោយសារការប្តូរយន្តហោះ ។
វាគ្រាន់តែប៉ុន្មាននាទីប៉ុណ្ណោះ ពីការចុះចត នៅគ្រាដែលយន្តហោះត្រូវបានបង្វែរចេញដោយអាកាសយានដ្ឋាន ដោយសារខកខានម៉ោង ២២និង០០នាទី ។
បន្ទាប់មក យន្តហោះត្រូវធ្វើរង្វង់រហូតរកឃើញ ព្រលានមួយដែលនឹងទទួលបានសម្រាប់ការចុះចត ។
គួរបញ្ជាក់ថា កាលពីដំបូងឡើយ ជើងហោះហើរបានព្យាយាមចុះចត នៅអាកាសយានដ្ឋានក្នុងទីក្រុង Kitakyushu ដែលជាទីក្រុងជិត Fukuoka។ ទោះជាយ៉ាងណាក៏ដោយ ដូចដែលក្រុមហ៊ុនអាកាស ចរណ៍បានពន្យល់នៅពេលក្រោយ យន្តហោះត្រូវបានច្រានចោល ដោយសារតែរថយន្តក្រុង មិនអាចត្រូវបានរៀបចំ ដើម្បីអ្នកដំណើរទាំង៣៣៥នាក់ ទៅកាន់សណ្ឋាគារមួយ ។
ស្រដៀងគ្នានេះដែរ អ្នកដំណើរក៏មិនអាចចុះពីលើយន្តហោះបានដែរ នៅគ្រាដែលយន្តហោះបានបង្វែរទៅអាកាសយានដ្ឋាន Kansai នៃទីក្រុង Osaka ដើម្បីចាក់ប្រេងឡើងវិញ ដោយសារតែសណ្ឋាគារមិនអាចរៀបចំបាន។
នៅទីបំផុត យន្តហោះបានហោះត្រឡប់ទៅកាន់ក្រុងតូក្យូវិញ ដែលអ្នកដំណើរត្រូវឡើងជិះម្តងទៀតនៅថ្ងៃបន្ទាប់ ៕