ព័ត៌មានអន្តរជាតិ

សមាជិកអឺរ៉ុប គាំទ្រផែនការសន្តិភាព នៅអ៊ុយក្រែន ដោយរដ្ឋាភិបាលក្រុងប៉េកាំង

បរទេស៖ នាយករដ្ឋមន្ត្រីប្រទេសហុងគ្រីលោក Viktor Orban កាលពីថ្ងៃចន្ទម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា រដ្ឋាភិបាលហុងគ្រីគឺគាំទ្រយ៉ាងពេញទំហឹង ចំពោះផែនការសន្តិភាពសម្រាប់ជម្លោះ នៅអ៊ុយក្រែនដែលរៀបចំឡើង ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។

ផែនការទាំង១២ចំណុច ដែលរៀបចំដោយប្រទេសចិន ត្រូវបានបង្ហាញកាលពីសប្តាហ៍មុន និងក៏បានអំពាវនាវសុំឲ្យមានការ ត្រឡប់មករកតុចរចាឡើងវិញផងដែរ ហើយព្រមទាំងស្នើសុំឲ្យមានការ គោរពចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃគ្រប់បណ្តាប្រទេសទាំងអស់ ហើយក៏បានថ្កោលទោសចំពោះ រាល់ការប្រកាសដាក់ទណ្ឌកម្មជាឯកតោភាគី របស់ប្រទេសមួយចំនួនផងដែរ ។

លោក Orban បានពោលបែបនេះថា៖ ពួកយើងក៏កំពុងពិចារណា ផែនការរបស់ចិនផងដែរ ហើយយល់ឃើញថាវាមានសារៈសំខាន់ និងគួរឲ្យគាំទ្របំផុត។ ស្ថានភាពពេលនេះមិនត្រឹមតែអាក្រក់ សម្រាប់អ៊ុយក្រែរុស្សីនោះទេ វាកំពុងធ្វើឲ្យមានបញ្ហាទៅដល់ ប្រទេសហុងគ្រី ទៅដល់អឺរ៉ុប និងពិភពលោកទាំងមូលផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍រយៈពេលជាង ៤ម៉ោង លោកនាយករដ្ឋមន្ត្រីរូបនេះ ក៏បានធ្វើការិះគន់ផងដែរ ទៅលើក្រុមគណបក្សប្រឆាំង ដែលខិតខំខ្លាំងពេកក្នុងការគាំទ្រ ទៅដល់រដ្ឋាភិបាលទីក្រុងគៀវរហូត ដល់មានទៅដល់ការប្រៀបធៀប រវាងអ៊ុយក្រែននិងហុងគ្រីទៀត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top