ព័ត៌មានអន្តរជាតិ

ដ្រូន ធ្លាក់ក្បែររដ្ឋធានី ក្រុងមូស្គូ អាជ្ញាធរអះអាងថា ជាការវាយប្រហារ សំដៅរុស្សី

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា យន្តហោះដ្រូនមួយគ្រឿង បានធ្លាក់ចុះនៅក្បែរទៅនឹងរដ្ឋធានី ទីក្រុងមូស្គូហើយអាជ្ញាធរ បានអះអាងថាវាគឺ ជាយន្តហោះដ្រូន ដែលស្ថិតនៅក្នុងផែនការវាយប្រហារ មកលើទីតាំងហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលរបស់ប្រទេសរុស្សី។

មន្ត្រីជាន់ខ្ពស់ របស់រុស្សី បានចេញមកធ្វើការ ប្រកាសអំពីព័ត៌មាននេះ នៅក្រោយពេលដែលក្រសួងការពារជាតិរុស្សី បានប្រកាសថាកងកម្លាំងការពារដែន អាកាសបានបាញ់ទំលាក់យន្តហោះដ្រូន របស់ប្រទេសអ៊ុយក្រែន ចំនួន២គ្រឿងស្ថិតនៅភាគខាងត្បូង នៃប្រទេសរុស្សី។

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះប្រទេសអ៊ុយក្រែន នៅមិនទាន់បានធ្វើការចេញ មុខមកទទួលខុសត្រូវ ឬអះអាងអំពីការវាយប្រហារ តាមរយៈយន្តហោះដ្រូន នេះនៅឡើយទេ។

គួរឲ្យដឹងដែរថា យោងាតាមការវិភាគ របស់ក្រុមអ្នកជំនាញយោធា របស់ប្រទេសរុស្សីបានអះអាងថា យន្តហោះដ្រូនដែលមានលក្ខណៈ ដូចទៅនឹងយន្តហោះដ្រូន UJ-22 Airborne គឺជាផលិតផលដែលផលិតឡើង ដោយក្រុមហ៊ុនផលិតអ៊ុយក្រែន Ukrjet ៕

ប្រែសម្រួល៖ស៊ុនលី

To Top