ព័ត៌មានអន្តរជាតិ

ណាតូ កំពុងខិតចូលកាន់តែជិត ដល់ព្រំដែនរុស្ស៊ីហើយ

បរទេស៖ សភានៃប្រទេសហ្វាំងឡង់ កាលពីថ្ងៃពុធបានអនុម័តច្បាប់ ដែលអនុញ្ញាតឱ្យប្រទេសនេះ ចូលរួមជាមួយអង្គការណាតូ ដែលមានន័យថារុស្ស៊ី អាចចែករំលែកព្រំដែនបន្ថែមទៀត ជាមួយសមាជិកសម្ព័ន្ធភាព ក្នុងពេលឆាប់ៗនេះ។

អ្នកចូលថ្មីទៅក្នុងអង្គការណាតូ ត្រូវតែត្រូវបានអនុម័តដោយ សមាជិកដែលមានស្រាប់ទាំង ៣០ ហើយទាំងប្រទេសស៊ុយអែត និងហ្វាំងឡង់នៅតែរង់ចាំការ ទទួលយកពីប្រទេសហុងគ្រី និងតួកគី ។

ទោះជាហ្វាំងឡង់ ចូលរួមក៏ដោយ ទង្វើនេះនឹងជាការប៉ះទង្គិច ដល់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលធ្លាប់បានលើកឡើងថា គោលបំណងមួយរបស់លោក សម្រាប់សង្រ្គាមនៅអ៊ុយក្រែន គឺរារាំងការពង្រីកអង្គការណាតូ នៅតាមព្រំដែនរបស់រុស្ស៊ី។

ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ដំបូង នៃការលុកលុយនេះ អ៊ុយក្រែន និងរុស្ស៊ីក៏ត្រូវបានគេរាយការណ៍ថា បានពិភាក្សាជាមួយ ប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេឡិនស្គី ដោយសន្យាថានឹង មិនចូលរួមជាមួយណាតូ ជាថ្នូរនឹងបទឈប់បាញ់មួយ ប៉ុន្តែលក្ខខណ្ឌនោះត្រូវបានទម្លាក់នៅពេល ដែលការចរចាសន្តិភាពត្រូវជាប់គាំង។

គោលដៅរបស់លោក ពូទីន ក្នុងការទប់ស្កាត់ការពង្រីកអង្គការណាតូ យ៉ាងសំខាន់នៅពេលដែលហ្វាំងឡង់ និងស៊ុយអែត ត្រូវបានជំរុញដោយការ លុកលុយរបស់អ៊ុយក្រែន ដើម្បីដាក់ពាក្យចូលរួមប្លុកយោធា។

បច្ចុប្បន្ននេះ សមាជិកអង្គការណាតូចំនួន ៥ បានដាក់ព្រំប្រទល់ជាប់ជាមួយរុស្ស៊ី ឬតំបន់ Kaliningrad របស់រុស្ស៊ីរួចហើយ។ ទន្ទឹមនឹងនេះ ហ្វាំងឡង់ មានព្រំដែន ៨៣០ម៉ាយជាមួយរុស្ស៊ី ដូច្នេះព្រំដែនរុស្ស៊ីជាមួយអង្គការណាតូ នឹងកើនឡើងទ្វេដង ប្រសិនបើហ្វាំងឡង់ ទទួលបានសមាជិកភាពនៃសម្ព័ន្ធភាពនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top