ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ពូទីន ថ្កោលទោសការវាយប្រហារ ភេរវកម្មនៅក្នុងតំបន់ Bryansk របស់រុស្ស៊ី

បរទេស៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានពណ៌នាថាជា “ការវាយប្រហារភេរវកម្ម” ឧប្បត្តិហេតុមួយនៅក្នុងតំបន់ Bryansk របស់រុស្ស៊ី ដែលពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញរបស់អ៊ុយក្រែន។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីអភិបាលខេត្ត និងសេវាសន្តិសុខជាតិបានរាយការណ៍ ពីការវាយឆ្មក់ឆ្លងព្រំដែន ដែលផ្តោតលើការតាំងទីលំនៅចំនួនពីរកាលពីដើមថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ខ្មាន់កាំភ្លើង «បានជ្រៀតចូលតំបន់ ព្រំដែន ហើយបានបាញ់ប្រហារទៅលើជនស៊ីវិល។ ពួកគេ​អាច​មើល​ឃើញ​រថយន្ត​នោះ​ជា​ជន​ស៊ីវិល ជន​ស៊ីវិល​នៅ​ខាង​ក្នុង កុមារ… និង​បាន​បើក​ការ​បាញ់​ប្រហារ»។

អ្នកនាំពាក្យរបស់លោក ពូទីន គឺលោក Dmitry Peskov បានប្រាប់អ្នកកាសែតថា «វិធានការនានាកំពុងត្រូវបាន ចាត់វិធាន ការ ដើម្បីបំផ្លាញភេរវករទាំងនេះ»។ លោក​បាន​បន្ថែម​ថា ទីក្រុង​ម៉ូស្គូ​នឹង​បន្ត​«ទាក់ទាញ​ការ​ចាប់​អារម្មណ៍​របស់​សាធារណជន​ ទូទាំង​ពិភពលោក​ចំពោះ​ការ​វាយប្រហារ​ ភេរវកម្ម​ដែល​មនុស្ស​ទាំងនេះ​ប្រព្រឹត្ត»។

យ៉ាងណាក៏ដោយ មន្ត្រីរុស្ស៊ីបានចោទប្រកាន់ទីក្រុងគៀវ ពីបទប្រើប្រាស់យុទ្ធសាស្ត្រភេរវករ បន្ទាប់ពីការផ្ទុះដ៏ខ្លាំងក្លាមួយ នៅឯស្ពាន Crimean កាលពីខែតុលា បានសម្លាប់ជនស៊ីវិល ៣នាក់ និងធ្វើឱ្យខូចខាតដល់រចនាសម្ព័ន្ធ។

លោកពូទីនបាននិយាយនៅពេលនោះថា វាគឺជាការវាយប្រហារ ចុងក្រោយរបស់អ៊ុយក្រែនប្រឆាំងនឹងហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗរបស់រុស្ស៊ី។ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានចោទប្រកាន់ចារកម្មយោធាអ៊ុយក្រែនថា បានប្រតិបត្តិការទម្លាក់គ្រាប់បែកនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top