បរទេស៖ អនុរដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សីលោក Sergey Ryabkov កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថា កិច្ចខិតខំរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន កំពុងតែចាក់បន្ថែមសាំង ទៅលើភ្លើងនៃជម្លោះនៅអ៊ុយក្រែន។
លោកបានបន្តព្រមានទៀតថា ប្រសិនបើសកម្មភាពនេះ នៅតែបន្តបែបនេះវានឹងអាច បង្កឲ្យមានជម្លោះដោយផ្ទាល់ណាមួយ ជាមួយនឹងរុស្សីចំពោះមុខប្រភេទ អាវុធនុយក្លេអ៊ែរជាមិនខាន។
ថ្លែងទៅកាន់អង្គប្រជុំនៃ ទីក្រុងហេ្សណែវលោក Ryabkov បានថ្លែងថា៖ ការគម្រាមកំហែងគឺជាប្រភេទយុទ្ធសាស្ត្រ ដ៏ស្រួចស្រាវបំផុតនិងវាគឺជាអ្វីដេលជា គោលនយោបាយរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ ដែលព្យាយាម ធ្វើឱ្យមានជម្លោះបន្ថែមទៀត នៅក្នុងប្រទេសអ៊ុយក្រែន និងភាពតានតឹងនានា ជុំវិញដែលគេបានចាប់ផ្តើមដោយចេតនា។
លោក Ryabkov បានបន្តទៀតថារដ្ឋាភិបាលទីក្រុងម៉ូស្គូ បានជូនដំណឹងដល់ប្រទេសលោកខាងលិច អំពីហានិភ័យទាំងនេះ ប៉ុន្តែការព្រមានរបស់ខ្លួន កំពុងបង្វែរនិងបំភ្លៃ និងបកស្រាយខុសផ្ទុយពីការពិតទៅវិញ៕
ប្រែសម្រួល៖ ស៊ុន លី