ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មបន្ថែមទៀតលើអ៊ីរ៉ង់ ខណៈការទូត កំពុងជាប់គាំង

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មជ។ ថ្មីលើអ៊ីរ៉ង់ ដោយផ្តោតលើការលក់ប្រេង និងគីមីឥន្ធនៈរបស់ប្រទេសនេះ ក្នុងនាមជាការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់ នៅតែបន្តជាប់គាំង។

វិធានការណ៍ដែលបានប្រកាស នៅថ្ងៃព្រហស្បតិ៍មកប៉ុន្មានសប្តាហ៍ បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់ កំពុងធ្វើការលើកិច្ចព្រមព្រៀង ផ្លាស់ប្តូរអ្នកទោស។

ក្រសួងការបរទេសបានឲ្យដឹងថា “សហរដ្ឋអាមេរិក ប្តេជ្ញាកាត់បន្ថយការនាំចេញថាមពលអ៊ីរ៉ង់ ដែលជួយសម្រួលដល់ពាណិជ្ជកម្មប្រេង និងគីមីឥលាញរបស់អ៊ីរ៉ង់” ។

ការដាក់ទណ្ឌកម្មនេះ បានធ្វើឱ្យក្រុមហ៊ុនមានមូលដ្ឋាន នៅវៀតណាមមានក្រុមហ៊ុនចំនួន ២ ទៀតដែលមានមូលដ្ឋាននៅប្រទេសចិន និងមួយនៅប្រទេសអារ៉ាប់រួម ដោយចោទប្រកាន់ពួកគេថាបានចូលរួម “ក្នុងការដឹកជញ្ជូន និងប្រេងឥន្ធនៈអ៊ីរ៉ង់។

វិធានការណ៍រារាំងទ្រព្យសម្បត្តិ របស់អង្គភាពនៅសហរដ្ឋអាមេរិក និងដាក់កម្រិតក្រុមហ៊ុនផ្សេងទៀត ពីការធ្វើជំនួញជាមួយពួកគេ។ ក្រសួងការបរទេសបានឲ្យដឹងថា “ការរចនាទាំងនេះបង្ហាញពី កិច្ចខិតខំប្រឹងប្រែងបន្តរបស់យើង ដើម្បីពង្រឹងទណ្ឌកម្មរបស់ យើងប្រឆាំងនឹងអ៊ីរ៉ង់” ។ យើងនឹងមិនស្ទាក់ស្ទើរក្នុងការ ចាត់វិធានការប្រឆាំងនឹងអ្នកដែលព្យាយាមចៀសវាង ទណ្ឌកម្មរបស់យើងឡើយ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top