ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី ចាប់ផ្តើមជម្លៀស ពលរដ្ឋប្រមាណជិត ២៥.០០០នាក់ ដោយសារគ្រោះទឹកជំនន់

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ និងជិត៣៥.០០០នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងបង្កជាគ្រោះទឹកជំនន់កើតឡើង ជាបន្តបន្ទាប់នៅក្នុងប្រទេសម៉ាឡេស៊ី ។

រដ្ឋ Johor ដែលស្ថិតនៅភាគខាងត្បូង នៅតែជារដ្ឋដែលរងគ្រោះខ្លាំងជាងគេ ដោយមនុស្ស ៣១.៨៦៥នាក់ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌល សង្គ្រោះទឹកជំនន់ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ។ យោងតាមទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយជាតិ ហៅកាត់ថា (NADMA)បានឲ្យដឹងថា មជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់ចំនួន ២០៩កន្លែង ត្រូវបានបើកនៅក្នុងទីក្រុង Johor ។

ស្រុក Segamat នៅតែជាស្រុកដែលរងផលប៉ះពាល់ ខ្លាំងជាងគេនៅក្នុងរដ្ឋ ដោយមនុស្ស១១.៩៤១នាក់ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌល សង្គ្រោះទឹកជំនន់ចំនួន៧៦កន្លែង ។ នេះបន្តទៀតមានស្រុក Kluang .៥.២១៦នាក់ ស្រុក Batu Pahat ចំនួន៤.០១១នាក់ និងស្រុក Kota Tinggi ចំនួន៣.៤១៣នាក់ ។

នៅក្នុងស្រុក Johor Bahru ជនរងគ្រោះចំនួន១.២១៦នាក់ ស្មើនឹង៣៥៦គ្រួសារ ត្រូវបានជម្លៀសទៅកាន់ មជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់ចំនួន ៦កន្លែង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top