ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ធ្វើការដោះដូរអ្នកទោសចំនួន៣៨នាក់ ជាមួយរុស្ស៊ី

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ថា ប្រទេសអ៊ុយក្រែនបានឲ្យដឹងថា មានការដោះ ដូរអ្នកទោសចំនួន៣៨នាក់ ជាមួយប្រទេសរុស្ស៊ី ចាប់តាំងពីខែមីនា ឆ្នាំ២០២២មក ។

ការិយាល័យកណ្តាលសម្របសម្រួលរបស់ប្រទេសអ៊ុយក្រែន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិ អ៊ុយក្រែន សរុបចំនួន១.៨៦៣នាក់ រួមទាំងបុគ្គលិកយោធាចំនួន១.៧៥៦នាក់ត្រូវបានដោះលែងដែលនេះជាលទ្ធផល ។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែមីនាឆ្នាំមុន ការិយាល័យខាងលើបានផ្តល់ការពិគ្រោះ យោបល់ ប្រហែល២៨.០០០នាក់ដល់ក្រុមគ្រួសារនៃយោធាអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍បានដាក់ដូច្នេះ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top