ព័ត៌មានអន្តរជាតិ

ក្តៅៗ! កោះតៃវ៉ាន់ ព្រមានពីយោធាចិន ចូលមកជិត ដែនដីកោះរបស់ខ្លួន

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ថា លោក Chiu Kuo-cheng រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ បានព្រមាននៅថ្ងៃចន្ទនេះថា កោះនេះត្រូវតែមានការប្រុងប្រយ័ត្ន ក្នុងឆ្នាំនេះ សម្រាប់ “ការចូលភ្លាមៗ” ដោយយោធាចិន ចូលទៅក្នុងតំបន់ជិតស្និទ្ធ នឹងទឹកដីរបស់ខ្លួន ចំពេលមានភាពតានតឹង ផ្នែកយោធាកើនឡើង នៅទូទាំងច្រកសមុទ្រកោះតៃវ៉ាន់ ផងដែរ ។

គេបានដឹងថា ប្រទេសចិន បានបង្កើនសកម្មភាព យោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ រួមទាំងការលុកលុយ របស់កងទ័ពអាកាសស្ទើរ តែរាល់ថ្ងៃចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែន អាកាសរបស់កោះនេះទៀតផង ។

ទោះជាយ៉ាងណាក៏ដោយ កោះតៃវ៉ាន់មិនបានរាយការណ៍ ពីឧប្បត្តិហេតុណាមួយនៃកងកម្លាំងចិន ដែលចូលក្នុងតំបន់ជាប់គ្នា របស់ខ្លួនដែលមានចម្ងាយ ៤៤,៤គីឡូម៉ែត្រពីឆ្នេរសមុទ្រ របស់ខ្លួន ។ ប៉ុន្តែតៃវ៉ាន់ នេះបានបាញ់ ទម្លាក់យន្តហោះគ្មាន មនុស្សបើកស៊ីវិលដែលបានចូល ដែនអាកាសរបស់ខ្លួននៅជិតកោះមួយ នៅឆ្នេរសមុទ្រចិនកាលពីឆ្នាំមុន ។

ឆ្លើយសំណួររបស់សមាជិកសភាក្នុងសភា លោក Chiu បានថ្លែងថា កងទ័ពរំដោះប្រជាជនចិន ហៅកាត់ថា (PLA) អាចនឹងរកលេសដើម្បីចូល ទៅកាន់តំបន់ជិត ដែនអាកាស និងដែនសមុទ្ររបស់កោះតៃវ៉ាន់ នៅគ្រាដែលកោះនេះ បង្កើនការផ្លាស់ប្តូរ យោធារបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ដែលជាការខឹងសម្បារ របស់ទីក្រុងប៉េកាំង៕

To Top