ព័ត៌មានអន្តរជាតិ

បណ្ដាមេដឹកនាំ​កោះ​ប៉ាស៊ីហ្វិក ជំរុញ​ឱ្យ​ជប៉ុន​បញ្ឈប់​ការ​បោះចោល ​កាក​សំណល់​នុយក្លេអ៊ែរ​ ចូល​សមុទ្រ

ស៊ីដនី៖ ទីភ្នាក់ងារសារព័ត៌មាន International Press Syndicate Group បានរាយការណ៍ថា មេដឹកនាំមកពីប្រទេសជាច្រើន នៃកោះប៉ាស៊ីហ្វិកកំពុងអំពាវនាវ ឱ្យរដ្ឋាភិបាលជប៉ុន បញ្ឈប់ជាបន្ទាន់នូវផែនការរបស់ខ្លួន សម្រាប់ការបោះចោលកាកសំណល់ នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីនេសាទ និងធនធានសមុទ្ររបស់ Papua New Guinea លោក Jelta Wong បានលើកឡើងថា មានការងឿងឆ្ងល់តិចតួចថា ទឹកសំណល់នុយក្លេអ៊ែរ នឹងស្វែងរកផ្លូវចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី និងខ្សែសង្វាក់អាហារ ដើម្បីបំពុលមនុស្ស និងប៉ះពាល់ដល់ឧស្សាហកម្ម នេសាទនៅប៉ាស៊ីហ្វិក នេះបើយោងតាមរបាយការណ៍ ចេញផ្សាយដោយ InDepthNews កាលពីថ្ងៃចន្ទ។

នាយករដ្ឋមន្ត្រីស្តីទីហ្វីជីលោក Manoa Kamikamica បានឲ្យដឹងថា ប្រទេសហ្វីជី បានប្រកាសអាសន្នយ៉ាងខ្លាំង បន្ទាប់ពីប្រទេសជប៉ុនបាននិយាយថា ខ្លួនមានគម្រោងបញ្ចេញទឹកសំណល់ ដែលមានមេរោគនៅហ្វូគូស៊ិម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

លោកបានចោទសួរថា ប្រសិនបើទឹកដែលត្រូវបានព្យាបាល ដោយប្រព័ន្ធដំណើរការរាវកម្រិតខ្ពស់ គឺមានសុវត្ថិភាព “ហេតុអ្វីមិនប្រើវាឡើងវិញ នៅក្នុងប្រទេសជប៉ុន សម្រាប់គោលបំណងជំនួស ក្នុងការផលិត និងកសិកម្មជាឧទាហរណ៍?” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top