ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ “ទទួលស្វាគមន៍ ភ្ញៀវមកពីគ្រប់ទិសទី ស្វែងរកផលប្រយោជន៍ ជាមួយគ្នា” ការប្តេជ្ញាចិត្ត របស់ប្រទេសចិន ក្នុងការបន្តបង្កើតបរិយាកាស ប្រកបអាជីវកម្ម ដែលប្រកបដោយទីផ្សារ ភាវូបនីយកម្ម និយតកម្ម និងអន្តរជាតូបនីយកម្ម នឹងមិនកែប្រែទេ

កាលពីថ្ងៃទី ៤ ខែមីនា មហាសន្និបាតនៃសភាទាំងពីរ នៃប្រទេសចិនបានសម្ពោធបើក ហើយពិភពលោកទាំងមូល កំពុងផ្តោតការយកចិត្តទុក ដាក់ទៅលើប្រទេសចិន ។ ក្នុងចំណោមបញ្ហាពិភាក្សាគ្រប់ផ្នែក នៃមហាសន្និបាតសភាទាំងពីរលើកនេះ តើប្រទេសចិន នឹងក្តាប់ជាប់នូវភារកិច្ចចម្បង ពោលគឺ ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ក្នុងដំណាក់កាលថ្មីតាមរបៀបណា ជាពិសេសគឺ បញ្ហាអំពីបរិយាកាស ប្រកបអាជីវកម្ម មជ្ឈដ្ឋានខាងក្រៅ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ។ ក្នុងបរិបទ ដែលកំណើនសេដ្ឋកិច្ច សកលមានភាពទន់ខ្សោយ ប្រទេសចិនបាន និងកំពុងរក្សាស្ថិរភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ហើយតួអង្គសំខាន់ៗ គ្រប់ប្រភេទក្នុងទីផ្សារ មានការវិវឌ្ឍ រីកចម្រើនយ៉ាងផុលផុស ដែលមានសារៈសំខាន់ចំពោះស្ថិរភាព និងកំណើននៃសេដ្ឋកិច្ចពិភពលោក ។

កាលពីថ្ងៃទី ៦ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញសួរសុខទុក្ខសមាជិក សមាគមកសាង ប្រជាធិបតេយ្យជាតិ និងសមាជិក សមាគមឧស្សាហកម្មនិង ពាណិជ្ជកម្មទូទាំងប្រទេសចិន ដែលមកចូលរួមមហា សន្និបាតលើកទី ១ នៃសភាប្រឹក្សា នយោបាយប្រជាជន ទូទាំងប្រទេសចិន នីតិកាលទី១៤ ដោយគូសបញ្ជាក់ថា មជ្ឈិមបក្សត្រូវ ប្រកាន់ខ្ជាប់ ដោយមិនងាករេនូវការ ដែលពង្រឹងនិងអភិវឌ្ឍ សេដ្ឋកិច្ចកម្មសិទ្ធិ សាធារណៈនិង ការលើកទឹកចិត្តគាំទ្រ និងណែនាំការអភិវឌ្ឍ នៃសេដ្ឋកិច្ចឯកជន ដែលចាត់ទុកសហគ្រាស ឯកជននិងសហគ្រិនឯកជន ជាសមាជិកខ្លួនជានិច្ច ត្រូវណែនាំសហគ្រាសឯកជន និង សហគ្រិនឯកជន ឲ្យបង្កើនជំនឿចិត្ត ហ៊ានធ្វើការអភិវឌ្ឍ ដើម្បីសម្រេច បាននូវការធ្វើឲ្យ សេដ្ឋកិច្ចឯកជន អភិវឌ្ឍដោយត្រឹមត្រូវនិងមានគុណភាពខ្ពស់ ។ ក្នុងរបាយការណ៍ការងារ រដ្ឋាភិបាលឆ្នាំនេះ លោក Li Keqiang នាយករដ្ឋមន្ត្រីចិនក៏បានលើកឡើងដែរថា ត្រូវពន្លឿនការកសាង ទីផ្សាររួមទូទាំងប្រទេស កសាងប្រព័ន្ធទីផ្សារ ដែលមានស្តង់ដារខ្ពស់ ក៏ដូចជាបង្កើតបរិយាកាស ប្រកបអាជីវកម្មនិង ដែលប្រកបដោយទីផ្សារភាវូបនីយកម្ម និយតកម្ម និងអន្តរជាតូបនីយកម្ម ។

អ្វីដែលគួរឱ្យយកចិត្តទុកដាក់គឺ នាពេលថ្មីៗកន្លងទៅនេះ លោក Wang Wentao រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា នៅឆ្នាំ ២០២៣ ប្រទេសចិននឹងទាក់ទាញ ឱ្យបរទេសមកបណ្តាក់ទុន នៅប្រទេសចិនតាមរបៀប” អញ្ជើញមកចូល”និង”ចេញទៅក្រៅ” ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានការវិវឌ្ឍរីកចម្រើន ជាក់ស្តែងលើវិស័យ ដូចជា ចូលរួមកិច្ចព្រមព្រៀងអំពីទំនាក់ទំនងភាពជាដៃគូខាងសេដ្ឋកិច្ចឌីជីថលជាដើម ។ ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មចិន ក៏នឹងសិក្សាស្រាវជ្រាវពីការជំរុញ ការកាត់បន្ថយដោយ សមហេតុផលនូវបញ្ជីអវិជ្ជមាន នៃការអនុញ្ញាត ឱ្យទនុបរទេសចូលទីផ្សារចិន ដើម្បីលុបចោលឬបន្ធូរបន្ថយ ចំពោះការដាក់កំហិត លើការអនុញ្ញាតឱ្យទនុបរទេស ចូលទីផ្សារចិនថែមមួយកម្រិតទៀត ។

វិធានការទាំងនេះបានបញ្ចេញ សញ្ញាយ៉ាងជាក់លាក់និងខ្លាំងក្លាទៅកាន់សហគ្រាសឯកជន ក្នុងស្រុកព្រមទាំងពិភពលោកទាំងមូលថា បរិយាកាសប្រកបអាជីវកម្ម របស់ចិន នឹងមានភាពកាន់តែល្អប្រសើរ ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ទោះបីជាការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច បានជួបនឹងចរន្តបញ្ច្រាសក៏ដោយ ក៏ប៉ុន្តែនិន្នការទូទៅ នៃការបើកចំហ របស់ប្រទេសចិន នៅតែមានភាពផុសផុលយ៉ាងខ្លាំងដដែល ទំហំពាណិជ្ជកម្មសរុប របស់ប្រទេសចិនបានកើនពី ៤,៤ ទ្រីលានដុល្លារ អាមេរិកឡើងដល់ ៦,៩ ទ្រីលានដុល្លារអាមេរិក ដែលបានក្លាយទៅជាដៃគូពាណិជ្ជកម្មសំខាន់នៃប្រទេសនិងតំបន់ជាង ១៤០ និងជាប្រទេសពាណិជ្ជកម្ម ធំបំផុតលើពិភពលោក ក៏ដូចជាទំហំប្រើប្រាស់ទុនបរទេស ជាក់ស្តែងប្រចាំឆ្នាំបានកើនពីជាង ៧០០ ប៊ីលានដុល្លារអាមេរិក ឡើងដល់ ១,១៥ ទ្រីលានដុល្លារអាមេរិក ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី ២ លើពិភពលោកក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នាគិតតាំងពីឆ្នាំ ២០១៧ មក ។

គួររំលឹកថា យោងតាម តារាងចំណាត់ថ្នាក់ អំពីបរិយាកាសប្រកបអាជីវកម្ម របស់ប្រទេសនានា ដែលចេញផ្សាយដោយធនាគារ ពិភពលោកបានបង្ហាញ ឱ្យឃើញថា ប្រទេសចិនបានកើនពីលេខរៀងទី ៧៨ កាលពីឆ្នាំ ២០១៧ ឡើងដល់លេខរៀងទី ៣១ នាឆ្នាំ ២០១៩ ដែលលើសពីប្រទេស បារាំង ហើយបានឈរ នៅលំដាប់ ១០ លេខខាងមុខ នៃអង្គភាពសេដ្ឋកិច្ចដែលមានជំហានធ្វើកំណែ ទម្រង់បរិយាកាសប្រកបអាជីវកម្មលឿនបំផុត នៅទូទាំងពិភពលោកក្នុងរយៈពេលពីរ ឆ្នាំជាប់ៗគ្នា ។ ពេលថ្មីៗកន្លងទៅនេះ សភាពាណិជ្ជកម្មអាមេរិក នៅភាគខាងត្បូង នៃប្រទេសចិនបានចេញផ្សាយ «សៀវភៅសអំពីបរិយាកាសប្រកបអាជីវកម្ម នៅប្រទេសចិនប្រចាំឆ្នាំ ២០២៣ » ដោយបានបង្ហាញថា សហគ្រាសដែលផ្តល់បទសម្ភាសន៍លើសពី ៩០ ភាគរយបានចាត់ទុកប្រទេសចិនថាជាគោលដៅមួយក្នុងចំណោមគោលដៅ វិនិយោគដ៏សំខាន់បំផុត ចំណែកសហគ្រាស ដែលផ្តល់បទសម្ភាសន៍ចំនួន ៧៥ ភាគរយគ្រោងនឹងបង្កើនការវិនិយោគនៅប្រទេសចិនម្ដងទៀតក្នុងឆ្នាំនេះ ។ ឧត្តមមន្ត្រីនៃក្រុមហ៊ុនពហុជាតិជាច្រើន ដូចជាក្រុមហ៊ុន Volkswagen Apple Mercedes-Benzនិង Pfizer ជាដើមបានឬមានផែនការ មកប្រទេសចិនដើម្បីពិភាក្សាពីការវិនិយោគ ។

គួររំលឹកដែរថា ក្នុងកិច្ចប្រជុំកំពូលអំពីវិស្វកម្ម គ្រឿងចក្រក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ដែលធ្វើឡើងកាលពីខែតុលា ឆ្នាំ២០២២ ការរក្សាការប្រាស្រ័យ ទាក់ទងខាង ពាណិជ្ជកម្ម ជាមួយប្រទេសចិនបានក្លាយ ជាប្រធានបទក្តៅគគុក ។ លោក Olaf Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ បានបញ្ជាក់យ៉ាង ច្បាស់ម្តងទៀតថា នឹង គាំទ្រចំពោះការធ្វើសកលភាវូបនីយកម្ម ហើយបានលើកឡើងថា “ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន” គឺជាចម្លើយខុសឆ្គង ទាំងស្រុង លោកបានសង្កត់ធ្ងន់ថា គួរ”ធ្វើជំនួញ”ជាមួយប្រទេសជាច្រើន ដែលបូករួមទាំងប្រទេសចិនផងដែរ ។

កាលពីខែកក្កដា ឆ្នាំ ២០២២ សមាគមជំរុញ ពាណិជ្ជកម្មចិន បានចេញផ្សាយ «របាយការណ៍សិក្សាស្រាវជ្រាវ និងពិនិត្យអង្កេតអំពីបរិយាកាស ប្រកបអាជីវកម្ម របស់ទុនបរទេសនៅប្រទេសចិន នៅត្រីមាសទី ២ ឆ្នាំ ២០២២ »ដោយបានបង្ហាញថា សហគ្រាសទុនបរទេសមានសុទិដ្ឋិនិយម ចំពោះអនាគតអភិវឌ្ឍន៍ និងចន្លោះទីផ្សាររបស់ចិន ហើយបានវាយតម្លៃខ្ពស់ ជាទូទៅចំពោះបរិយាកាស ប្រកបអាជីវកម្មនិងគោល នយោបាយម៉ាក្រូសេដ្ឋកិច្ច របស់ចិន ។ របាយការណ៍នេះក៏បានបង្ហាញដែរថា នៅត្រីមាសទី ២ ឆ្នាំនេះ ក្នុងចំណោមសហគ្រាសទុន បរទេសដែលបានចូលរួមការ សិក្សាស្រាវជ្រាវ និងពិនិត្យអង្កេតមាន ១៨,៥ ភាគរយបង្ហាញថា ខ្លួនបានពង្រីកទ្រង់ទ្រាយ ប្រកបអាជីវកម្ម ដែលបានកើនឡើងចំនួន ២,១ ភាគរយបើ ប្រៀបធៀបនឹងត្រីមាសទី ១ ។ មាន ៧២,៥ ភាគរយបង្ហាញថា បានរក្សាទ្រង់ទ្រាយប្រកប អាជីវកម្មបច្ចុប្បន្ន ដែលបានកើនឡើងចំនួន ១,៥ ភាគរយបើប្រៀបធៀបនឹងត្រីមាសទី ១ ហើយមានសហគ្រាសទុនបរទេស ១១,២ ភាគរយបង្ហាញថា នៅត្រីមាសទី ២ បានបង្កើនការវិនិយោគនៅប្រទេសចិន ។ “ទីផ្សារត្រូវបានពង្រីក”និង”ប្រទេសចិនជាគន្លឹះក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍ របស់សហគ្រាស” ជាមូលហេតុដ៏សំខាន់បំផុតទាំងពីរ នៃការបង្កើនការវិនិយោគ នៅប្រទេសចិន របស់សហគ្រាសទុនបរទេស ។
ក្នុងបរិបទដែលប្រទេស មួយចំនួនឃោសនាបំប៉ោងពី” ការផ្តាច់ទំនាក់ទំនង ជាមួយប្រទេសចិន” និងហានិភ័យថមថយចុះ នៃសេដ្ឋកិច្ចពិភពលោកមានភាព កាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ សំឡេងប្រកបដោយវិចារណញ្ញាណ របស់មន្ត្រីអឺរ៉ុបទាំងនេះគឺ គួរឱ្យមជ្ឈដ្ឋានខាងក្រៅស្តាប់យ៉ាងម៉ត់ចត់ ។ មួយរយៈពេលកន្លងមក ប្រព័ន្ធសារព័ត៌មានអាមេរិក និង លោកខាង លិចមួយចំនួន បានមួលបង្កាច់ការពិត ដោយចេតនាអាក្រក់និង លាបពណ៌លើ ប្រទេសចិន គឺដើម្បីឃោសនាថា សេដ្ឋកិច្ចចិនមាន ភាពថមថយចុះ ដែលប៉ុនប៉ងបង្កការ រំខានដល់ការអភិវឌ្ឍ របស់សហគ្រាសទុនបរទេសនៅប្រទេសចិន ពោលគឺ ពួកគេសុខចិត្តធ្វើជា” ទ័ពស្រួច”របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីគាបសង្កត់ប្រទេសចិន ។ ដើម្បីចាត់ទុកការជំរុញ” ការផ្តាច់ទំនាក់ទំនង និង ផ្តាច់ខ្សែសង្វាក់”ជាគោលដៅ ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្ម និងគាបសង្កត់សហគ្រាសទុន បរទេសនៅប្រទេសចិន ដោយគ្មានហេតុផល តាមរយៈបទបញ្ជារដ្ឋបាល ឬការតាក់តែងច្បាប់ក្នុងស្រុក ។ ទង្វែងដែលចូលចិត្ត”ធ្វើរបងខ្ពស់”និង”ផ្តាច់ទំនាក់ទំនងនិងផ្តាច់ខ្សែសង្វាក់”បែបនេះ គឺ មិនអាចទៅរួចទេ ហើយ ក៏ដើរមិនឆ្ងាយដែរ ។ ហេតុនេហើយ វាបាន និង កំពុងបំផ្លាញ ដល់ជំនឿចិត្ត របស់សហគមន៍អន្តរជាតិ ចំពោះបរិយាកាស ប្រកបអាជីវកម្ម នៅអាមេរិក ក៏ដូចជានឹងបំផ្លាញផលប្រយោជន៍ របស់អាមេរិកខ្លួនឯងផងដែរ ។

ការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ របស់ប្រទេសចិន ទាមទារឱ្យបរិយាកាសប្រកបអាជីវកម្ម សមស្របនឹងតម្រូវការ នៃយុគសម័យ ទាក់ទិននឹងរឿងនេះ រដ្ឋបាលគ្រប់ជាន់ថ្នាក់ របស់ប្រទេសចិនសុទ្ធតែមានការយល់ដឹងយ៉ាងច្បាស់ និងពេញលេញ ។ នៅឆ្នាំនេះ តំបន់ជាច្រើន នៃប្រទេសចិនបានដាក់ចេញ ឯកសារមួយចំនួន ដោយសង្កត់ធ្ងន់ថា នឹងធ្វើឱ្យបរិយាកាស ប្រកបអាជីវកម្មមានភាពល្អប្រសើរ ហើយមិនអត់ឱន អំពើណាមួយដែលប៉ះពាល់ ដល់បរិយាកាសប្រកបអាជីវកម្ម ជាដាច់ខាតដើម្បីឱ្យសហគ្រាស ដែលមកអភិវឌ្ឍនៅប្រទេសចិន មានទំនុកចិត្តនិងឈរជើង ប្រកបដោយផាសុកភាព ។ ការអនុវត្តជាក់ស្តែង ព្រមទាំងប្រសិទ្ធភាព ដែលទទួលបានទាំងនេះ នឹងជម្រះចោលទាំងស្រុង នូវពាក្យចចាមអារ៉ាម និងការលាបពណ៌ទាំងអស់ ដែលគ្មានភស្តុងតាង អ្វីទាល់តែសោះ ។ ចំណែកការធ្វើឱ្យបរិយាកាស ប្រកបអាជីវកម្មរបស់ចិនមានភាព កាន់តែប្រសើរឡើង ជាបន្តបន្ទាប់ក៏នឹងបំផុស ថែមមួយកម្រិតទៀត នូវកម្លាំង រស់រវើករបស់ទីផ្សារ និងការច្នៃប្រឌិតក្នុងសង្គម ក៏ដូចជាជំរុញឱ្យតួអង្គសំខាន់ៗ គ្រប់ប្រភេទក្នុងទីផ្សារ ទទួលបាន ការរីកចម្រើន និង មានភាពខ្លាំងក្លាឡើង ដើម្បីជំរុញការសម្រេចបាននូវការ អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ប្រការនេះ មិនត្រឹមតែពាក់ព័ន្ធ ដល់អនាគត របស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផល ដល់ភាពរុងរឿងថ្កុំថ្កើង របស់ពិភពលោកផងដែរ ។

ជានិច្ចកាល ប្រទេសចិន តែងតែជា”អ្នកអនុវត្តជាក់ស្តែង”ក្នុងការអនុវត្តការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ ហើយពួកយើងនឹង ប្រកាន់អាកប្បកិរិយា ដែលមានភាពកាន់តែបើកទូលាយ និងបរិយាប័ន្នដើម្បីលើកទឹកចិត្តវិនិយោគិន បរទេសឱ្យធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅទីផ្សារចិន ។ សូមស្វាគមន៍វិនិយោគិន សកលមកបណ្តាក់ទុន និងប្រកបអាជីពនៅប្រទេសចិន ដើម្បីដើរតួនាទីកាន់តែខ្លាំង និងសម្រេចបាននូវការអភិវឌ្ឍ កាន់តែធំក្នុងដំណើរកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី របស់ចិនដែលចាត់ទុកការវិលជុំទាំង ជាតិនិងអន្តរជាតិជំរុញគ្នាទៅវិញទៅមក ៕

To Top