ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ប្រកាសថា នឹងទិញយន្តហោះចម្បាំង ទំនើបបំផុតរបស់រុស្សី SU-35

បរទេស៖យោងតាមការចេញផ្សាយរបស់ The Telegraph កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានប្រកាស អំពីផែនការក្នុងការទិញយកយន្តហោះចម្បាំង ទំនើបបំផុតរបស់ប្រទេសរុស្សី SU-35 ដើម្បីអាចពង្រឹងសមត្ថភាព នៅក្នុងកកម្លាំងការពារអាកាសរបស់ខ្លួន។

កិច្ចព្រមព្រៀងដែលត្រូវបានគេគ្រោងទុកអស់រយៈ ពេលជាងមួយខែមកហើយប៉ុន្តែភាគីអាមេរិកនិងអង់គ្លេសបាន សំដែងនូវការព្រួយបារម្ភថាវាគឺជាកិច្ចព្រមព្រៀង ដែលមានការដោះដូរគ្នារវាងដ្រូនគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលលោកខាងលិច ធ្លាប់បានអះអាងថាបានផ្គត់ផ្គង់ឲ្យរុស្សីក្នុងការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក្តីប្រទេសអ៊ីរ៉ង់ មិនបានធ្វើការផ្តល់ព័ត៌មានលំអិតបន្ថែមអំពីកិច្ចព្រមព្រៀងនេះ ទេប៉ុន្តែអ៊ីរ៉ង់ត្រូវបាន គេដឹងថាបានជួបពិភាក្សាការងារជាមួយ នឹងរុស្សីនិងបង្ហាញអំពីបំណងចង់បានយន្តហោះចម្បាំង នេះជាច្រើនខែ មកហើយ។

គួរឲ្យដឹងដែរថាដោយសារតែជាប្រទេសដែល ទទួលរងទណ្ឌកម្មច្រើនពីលោកខាងលិច និងត្រូវបានគេដាក់ឲ្យនៅដាច់ ដោយឡែកអស់រយៈ ពេលជាយូរមកផងរុស្សីនិងអ៊ីរ៉ង់ ត្រូវបានគេមើលឃើញថា បានឈានទៅដល់ទំនាក់ទំនងគ្នាយ៉ាង ស៊ីជម្រៅគិតចាប់តាំងតែពី មានការលុកលុយនៅអ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top