ព័ត៌មានអន្តរជាតិ

រុស្សី បើកជំហចិត្តក្នុងការបន្តកិច្ចព្រមព្រៀង មួយជាមួយនឹងអ៊ុយក្រែន

បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសរុស្សី បានបង្ហាញជំហមិន ប្រឆាំងទៅនឹងការបន្ត កិច្ចព្រមព្រៀងនៃផលិតផលជាគ្រាប់ធម្មជាតិជាមួយនឹងអ៊ុយក្រែនឡើយដែលកិច្ចព្រមព្រៀងនេះធ្លាប់បានបែកបាក់កាលពីខែសីហាកន្លងមកម្ល៉េះ។

ការអះអាងដែលត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergey Vershinin កាលពីថ្ងៃ ចន្ទម្សិលមិញនេះ នៅក្រោយកិច្ចពិភាក្សាគ្នាមួយដែលធ្វើឡើងនៅក្នុងទីក្រុង Geneva ជាមួយនឹងក្រុមតំណាងមកពីអង្គការ សហប្រជាជាតិជាច្រើនរូប។

លោកបន្តថាកិច្ចព្រមព្រៀងសម្រាប់គ្រាប់ធញ្ញជាតិឬ Grain deal ត្រូវបានរៀបចំឡើងដើម្បីជួយសម្រួល ដល់ការនាំ ចេញគ្រឿង ឧបភោគបរិភោគពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ក៏ដូចជាបើកដំណើរការឡើងវិញនូវការ នាំចេញគ្រាប់ធញ្ញជាតិ និងជីពីប្រទេសរុស្ស៊ី។

ទោះជាយ៉ាងណាក្តី រដ្ឋាភិបាលទីក្រុងម៉ូស្គូបានរិះគន់ការរៀបចំនេះម្តងហើយម្តងទៀត ដោយទទូចថា វាមិនដំណើរការ ដូចការគ្រោងទុកនោះទេ។

រុស្សីបានចោទប្រកាន់ថាកិច្ចព្រមព្រៀងនេះបាន បើកដំណើរការប្រកបដោយប្រសិទ្ធភាព តែការនាំចេញគ្រាប់ធញ្ញជាតិពី អ៊ុយក្រែនដោយស្បៀងអាហារហូរទៅកាន់ទ្វីបអឺរ៉ុប ជាជាងទៅកាន់ប្រទេសក្រីក្រនៃទ្វីបអាហ្រ្វិក និងអាស៊ី ខណៈដែលការនាំចេញជី និងគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី នៅតែត្រូវបានរារាំងដោយលោកខាងលិចនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top