ព័ត៌មានអន្តរជាតិ

លោក Putin៖ រុស្សី ធ្វើសង្គ្រាមលើកនេះ គឺដើម្បីតែការរស់រាន មានជីវិតប៉ុណ្ណោះ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានបានឲ្យដឹងថាប្រធានាធិបតីរុស្សី លោក Vladimir Putin បានចេញមកអះអាងសាជាថ្មីអំពីមូលហេតុ នៃការសម្រេចចិត្តបើកប្រតិបត្តិការ ពិសេសនៅក្នុងប្រទេស អ៊ុយក្រែន។

លោក Putin បានពន្យល់ថាជម្លោះដែលកើតឡើង បច្ចុប្បន្នមិនមែនជាជម្លោះរវាងតែរុស្សីនិងអ៊ុយក្រែន នោះទេប៉ុន្តែជា ជម្លោះរវាង រុស្សីនិងលោកខាងលិចផងដែរប៉ុន្តែយើង ប្រយុទ្ធដើម្បីទទួលបានការរស់នៅដោ យសមស្របមួយប៉ុណ្ណោះ ហើយដាច់ខាត គឺមិនមែនដើម្បីទទួលផលចំណេញខាងភូមិសាស្ត្រនយោបាយនោះឡើយ។

សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីដែលបាន ធ្វើឡើងកាលពីថ្ងៃម្សិលមិញនេះ ក្នុងអំឡុងពេលដែលលោកកំពុង បំពេញទស្សនកិច្ចឲ្យក្រុមកម្មកររោង ចក្រផលិតយន្តហោះមួយកន្លែងនៅក្នុងរដ្ឋធានីនៃតំបន់ Buryatia ។

លោក Putin បានបន្តថា៖ភាពចាំបាច់បំផុតកាលពីពេលនោះ និងពេលបច្ចុប្បន្នគឺការការពារជនជាតិរុស្ស៊ី ដែលរស់នៅក្នុង ប្រទេសអ៊ុយក្រែនពីការបៀតបៀន ដោយរបបរដ្ឋាភិបាលទីក្រុងគៀវហើយក្នុងនោះ ក៏មានគោលដៅសំខាន់ជាច្រើន ទៀតផងដែរដែលទីក្រុងមូស្គូបានកំណត់បាន៕

ប្រែសម្រួល៖ស៊ុនលី

To Top