ព័ត៌មានអន្តរជាតិ

ចិន ​ជំរុញ​ឱ្យ​ជប៉ុន ​យកចិត្តទុកដាក់​លើ​កង្វល់ ​របស់​ភាគី​ទាំងអស់​ លើ​ការបញ្ចេញ​ទឹក ​ដែល​មាន​សារធាតុ​នុយក្លេអ៊ែរ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យប្រទេសជប៉ុន យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការព្រួយបារម្ភស្របច្បាប់ របស់ភាគីទាំងអស់ ហើយបោះចោល ទឹកកខ្វក់នុយក្លេអ៊ែរក្នុងលក្ខណៈវិទ្យាសាស្រ្ត បើកចំហ តម្លាភាព និងសុវត្ថិភាព។

លោក Wang បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទ សារព័ត៌មានជាទៀងទាត់ នៅពេលដែលត្រូវបានស្នើសុំ ឱ្យធ្វើអត្ថាធិប្បាយ លើការប្រឆាំងថ្មីៗនេះ របស់សាធារណៈជនជប៉ុន ប្រឆាំងនឹងការទម្លាក់ទឹកចូល ទៅក្នុងមហាសមុទ្រ ក្នុងខួបលើកទី១២ នៃការរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលនាំឱ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima នៅក្នុងប្រទេសជប៉ុន។

លោកបានលើកឡើងថា ១២ឆ្នាំមកនេះ រដ្ឋាភិបាលជប៉ុន ជំនួសឱ្យការរៀនមេរៀនដ៏ឈឺចាប់នៃឧបទ្ទវហេតុ រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi បានកំណត់លើការជំរុញ ផែនការបង្ហូរចេញពីមហាសមុទ្រ ក្នុងការប៉ុនប៉ងផ្លាស់ប្តូរហានិភ័យ នៃការបំពុលនុយក្លេអ៊ែរ មកលើមនុស្សជាតិទាំងអស់។

អ្នក​នាំ​ពាក្យ​រូប​នេះ​បានបន្ដ​ថា “​ប្រទេស​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​នឹង​មិន​ធ្វើ​រឿង​បែប​នេះ​ទេ ហើយ​នេះ​ជា​ការ​ប្រឆាំង​នឹង​កាតព្វកិច្ច​អន្តរជាតិ​ដែល​ជប៉ុន​គួរ​តែ​បំពេញ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបន្ថែមថា ប្រទេសជប៉ុន បានរក្សាទុកទឹកកខ្វក់នុយក្លេអ៊ែរជាង ១,៣ លានតោននៅក្នុងទីក្រុង Fukushima ដែលមានផ្ទុកសារធាតុ radionuclides ជាង ៦០ភាគរយ។ នៅពេលដែលត្រូវបានបញ្ចេញទៅក្នុងសមុទ្រ វានឹងត្រូវដឹកឆ្លងកាត់មហាសមុទ្រ ទៅកាន់គ្រប់ផ្នែកនៃពិភពលោកក្នុងរយៈពេល ២ ទៅ ៣ទសវត្សរ៍ ដែលបង្កគ្រោះថ្នាក់ ដែលមិនអាចវាស់វែងបានដល់បរិស្ថានសមុទ្រ និងសុខភាពរបស់មនុស្ស៕ ប្រែសម្រួល ឈូក បូរ៉ា

To Top