ព័ត៌មានអន្តរជាតិ

មេបញ្ជាការអាមេរិក៖ មូលដ្ឋានទ័ពជើងទឹកចិន នៅអាហ្វ្រិក គឺជាការគម្រាមកំហែង

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាមេបញ្ជាការអាមេរិក តំណាងឲ្យតំបន់អាហ្វ្រិកលោក Michael Langley បានធ្វើការព្រមានខ្លាំងៗមិនគួរឲ្យមាន វត្តមានរបស់មូលដ្ឋានទ័ពជើងទឹក របស់ប្រទេសចិនអាចរៀបចំឡើង នៅក្នុងតំបន់ភាគខាងលិច នៃទ្វីបអាហ្វ្រិកនោះឡើយ។

ទោះបីជាយ៉ាងណាក្តីមេបញ្ជាការរូបនេះ មិនបានបញ្ជាក់ ឬបង្ហាញព័ត៌មានលំអិតបន្ថែមថា តើរដ្ឋឬប្រទេសមួយណាទេ ដែលបានអនុញ្ញាតិឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការរៀបចំមូលដ្ឋានទ័បជើងទឹកនោះ ប៉ុន្តែអះអាងភាគខាងលិចគឺជាអ្វី ដែលចិនតែងតែមើលឃើញថា ជាទីតាំងដ៏ល្អមួយរបស់ខ្លួន។

លោក Langley បានបន្តទៀតថា លោកនឹងមិនពិភាក្សាលំអិត អំពីផែនការរបស់ចិន នៅទីសាធារណៈនោះឡើយ ប៉ុន្តែការរៀបចំមូលដ្ឋានទ័ពណាមួយ នៅក្នុងតំបន់អាហ្វ្រិកនឹងក្លាយទៅជា ការគម្រាមកំហែងជាមិនខាន សម្រាប់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ដែលទាមទារចាំបាច់ឲ្យមានការរៀបចំ និងដោះស្រាយទុកជាមុន។

គួរឲ្យដឹងដែរថា ចិនគឺជាប្រទេសដែលមានកម្លាំងកងទ័ពជើងទឹកសំខាន់ និងធំបំផុតក្នុងតំបន់ប៉ាស៊ីហ្វិក និងពិភពលោកផងដែរ ហើយប្រសិនបើមានវត្តមានរបស់ចិន នៅតំបន់ភាគខាងលិចអាហ្វ្រិកមែននោះ ទំហំនៃកងកម្លាំងជើងទឹកចិន នឹងអាចមានចំនួនស្មើទៅនឹង កងកម្លាំងកងទ័ពជើងទឹករបស់អាមេរិក នៅឆ្នេរសមុទ្រទាំងពីរជាមិនខាន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top