ព័ត៌មានអន្តរជាតិ

អាមេរិក មិនទទួលបទឈប់បាញ់ រវាងអ៊ុយក្រែននិងរុស្សី ក្នុងអំឡុងពេលនេះ ឡើយ

បរទេស៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន បានចេញមុខមកធ្វើការប្រឆាំងដាច់ខាត ចំពោះគំនិតផ្តួចផ្តើមទាំងឡាយណា ដែលនាំឲ្យមានទៅដល់បទឈប់បាញ់គ្នា រវាងអ៊ុយក្រែននិងរុស្សី។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាអ្នកនាំពាក្យរបស់សេតវិមានលោក John Kirby បានលើកឡើងថា គំនិតផ្តួចផ្តើមទាំងឡាយណា ដែលកើតឡើងនៅពេលស្ថានភាព បែបនេះ គឺជារឿងដែលអាមេរិក មិនទទួលយកជាដាច់ខាត ជាពិសេសក្នុងអំឡុងពេល ដំណើរទស្សនកិច្ច ជាផ្លូវរដ្ឋរបស់លោកប្រធានាធិបតីចិន មកកាន់រដ្ឋធានីក្រុងមូស្គូ នាពេលខាងមុខនេះ។

លោក Kirby បានលើកឡើងចំៗ ចំពោះដំណើរទស្សនកិច្ច របស់មេដឹកនាំចិន រូបនេះ ហើយថានឹងមិនមានគំនិតផ្តួចផ្តើម ណាមួយ ដើម្បីសន្តិភាពដែលកើតឡើងចេញ ពីជំនួបគ្នារវាងមេដឹកនាំរុស្សីនិងចិន នឹងត្រូវទទួយស្គាល់ ពីសំណាក់អាមេរិកជាដាច់ខាត។

លោកបានពោលបែបនេះថា៖អ្វីដែលយើងធ្លាប់បាននិយាយពីមុនហើយយើងនឹងបន្តនិយាយដដែលនៅពេលនេះថាលទ្ធផលនៃកិច្ចប្រជុំដែលបានមកពីចិននិងរុស្សីទោះបីជាកិច្ចព្រមព្រៀងសន្តិភាពឬបទឈប់បាញ់គ្នាក៏ដោយវាគឺជាលទ្ធផលដែលយើងនឹងមិនអាចទទួលយកបាននោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top