ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិតធ្ងន់៦,៩រ៉ិចទ័រ វាយប្រហារនៅក្នុងទឹកដី អាហ្វហ្គានីស្ថាន

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីមួយបានកើតឡើង នៅក្នុងទឹកដីនៃប្រទេសអាហ្វហ្គានីស្ថាន ដែលមានកម្រិតរញ្ជួយដល់ទៅ៦,៩រ៉ិចទ័រ ។

យោងតាមមជ្ឈមណ្ឌល បណ្តាញរញ្ជួយដីចិន ហៅកាត់ថា (CENC) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ បានវាយប្រហារក្នុងទឹកដី នៃប្រទេសអាហ្វហ្គានីស្ថាន នៅវេលាម៉ោង១២និង៤៧នាទីព្រឹកថ្ងៃពុធនេះ ។

មជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា ចំណុចកណ្តាល នៃគ្រោះរញ្ជួយដីនេះមានជម្រៅ២៣០គីឡូម៉ែត្រ ត្រូវបានត្រួតពិនិត្យ នៅរយៈទទឹង.៥៣៦ដឺក្រេប៉ែកខាងជើង និង រយៈបណ្តោយ៧០.៨ដឺក្រេប៉ែកខាងកើត ។

ក្រោយពីមានគ្រោះរញ្ជួយដីនេះកើតឡើង នៅមិនទាន់សេចក្តីរាយការណ៍បន្ថែមណាមួយបញ្ជាក់ពីការស្លាប់ និងរងរបួសខូច ខាតអ្វីនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top