ព័ត៌មានអន្តរជាតិ

ដ្រូនអ៊ីស្រាអ៊ែល ធ្លាក់នៅក្នុងប្រទេសស៊ីរី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា យន្តហោះដ្រូនមួយគ្រឿង របស់ប្រទេសអ៊ីស្រាអ៊ែលបានធ្លាក់ នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃម្សិលមិញនេះ នៅក្នុងពេលកំពុងបំពេញការងារប្រចាំថ្ងៃ។

សេចក្តីថ្លែងការណ៍អះអាង ដែលបានធ្វើឡើងដោយយោធា របស់អ៊ីស្រាអ៊ែលបានឲ្យដឹងដែរថា មកដល់ពេលនេះ មូលហេតុដែលនាំឲ្យមានការធ្លាក់យន្តហោះដ្រូន នៅមិនទាន់ត្រូវបានរកឃើញនៅឡើយ ខណៈដែលការស៊ើបអង្កេត នៅតែបន្តធ្វើនៅឡើយ។

គួរឲ្យដឹងដែរថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ អ៊ីស្រាអ៊ែលបានចូលរួមនៅក្នុងសង្គ្រាមបែប ស្រមោលតាមរយៈការវាយប្រហារ តាមអាកាសជាច្រើនលើកគោលដៅជនជាតិអ៊ីរ៉ង់ និងអាវុធព្រមទាំងក្រុមប្រេសិតពិសេស ដែលជាអ្នកទទួលបានគាំទ្រ ពីក្រោយដោយក្រុម Hezbollah។

កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះដែរថា កងកម្លាំងទ័ពការពារអាកាសអ៊ីស្រាអ៊ែល ក៏បានទើបតែបានរារាំងយន្តហោះដ្រូន ដែលជាកម្មសិទ្ធរបស់ក្រុម Hamas និងត្រូវបានស្គាល់ថា ជាក្រុមដែលសកម្មបំផុតនៅក្នុងតំបន់ Gaza Strip ៕

ប្រែសម្រួល៖ ស៊ុន លី

To Top