ព័ត៌មានអន្តរជាតិ

លោក Zelensky បំពេញទស្សនកិច្ច ទៅកាន់តំបន់ប្រយុទ្ធជួរមុខ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីលោក Volodymyr Zelensky បានត្រឡប់មកបំពេញទស្សនកិច្ច សាជាថ្មីនៅតំបន់ប្រយុទ្ធ ជួរមុខក្បែរទៅនឹងតំបន់ Bakhmut ដែលជាកន្លែងប្រយុទ្ធគ្នា ជាមួយនឹងរុស្សីអស់រយៈពេល ជាច្រើនខែមកហើយ។

ទីក្រុងដែលត្រូវបានបំផ្លិចបំផ្លាញ អស់រយៈពេលជាច្រើនខែហើយមកនេះ គឺជាគោលដៅសំខាន់របស់រុស្សីនិងអ៊ុយក្រែន នៅក្នុងជម្លោះគ្នាលើកនេះហើយ ក៏ជាទីតាំងដ៏សំខាន់សម្រាប់ការ ប្រយុទ្ធគ្នានៅក្នុងតំបន់ភាគខាងកើតផងដែរ។

ការបំពេញទស្សនកិច្ច របស់លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានធ្វើឡើងបន្ទាប់ពីកងកម្លាំងទ័ព របស់រុស្សីបានបើកបាញ់ប្រហារជាច្រើនដង ទៅលើទីក្រុងរបស់អ៊ុយក្រែន ដែលក្នុងនោះមានដូចជាទីក្រុង Zaporizhzhia ក្បែរទៅនឹងទីក្រុងគៀវធ្វើឲ្យអ្នកបាត់បង់ជីវិត មានទៅដល់៨នាក់ ខណៈដែលអ៊ុយក្រែនបានបាញ់ទំលាក់ដ្រូនរុស្សីចំនួន១៦ ប៉ុន្តែមាន៥គ្រឿងដែលបានហោះ ឆ្លងកាត់ដែនអាកាសជោគជ័យ៕

ប្រែសម្រួល៖ ស៊ុន លី

To Top