ព័ត៌មានអន្តរជាតិ

លោក Antony Blinken៖ លោក ពូទីន គួរតែត្រូវបានចាប់ខ្លួន នៅពេលដែលលោកទៅ ទស្សនកិច្ចប្រទេស ជាសមាជិក ICC

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានឲ្យដឹងក្នុងអំឡុងសវនាការនៅព្រឹទ្ធសភាកាលពីថ្ងៃពុធថា ភាគីណាមួយ នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គួរតែចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ប្រសិនបើលោក ពូទីន ទៅទស្សនកិច្ចប្រទេស របស់ពួកគេ។

តុលាការ ICC បានចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីថ្ងៃសុក្រ បន្ទាប់ពីតុលាការ បានសន្និដ្ឋានថា មេដឹកនាំរុស្ស៊ី “ត្រូវបានចោទប្រកាន់ថា ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្រ្គាម នៃការនិរទេសប្រជាជនដោយខុសច្បាប់ (កុមារ) និងការផ្ទេរប្រជាជនដោយខុសច្បាប់ (កុមារ) ពីតំបន់កាន់កាប់របស់អ៊ុយក្រែនទៅសហព័ន្ធរុស្ស៊ី”។

សន្ធិសញ្ញាអន្តរជាតិត្រូវបានបង្កើត ឡើងដោយរដ្ឋសមាជិកចំនួន ១២៣ ហើយបានចាប់ផ្តើមការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាម ដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ក្នុងខែមីនា ឆ្នាំ២០២២ បន្ទាប់ពីសមាជិក ICC ជិត ៤០ បានដាក់សំណើ។

លោក Blinken បានពិភាក្សា អំពីដីកាចាប់ខ្លួនលោក ពូទីន នាពេលថ្មីៗនេះ ខណៈពេលដែលបង្ហាញខ្លួននៅ ចំពោះមុខអនុគណៈកម្មាធិការ ការសក្តិសមព្រឹទ្ធសភា ស្តីពីប្រតិបត្តិការរដ្ឋ ប្រតិបត្តិការបរទេស និងកម្មវិធីពាក់ព័ន្ធកាលពីថ្ងៃពុធ ដោយប្រឈមនឹងសំណួរពីសមាជិកព្រឹទ្ធសភារដ្ឋ South Carolina លោក Lindsey Graham អំពីថាតើសហរដ្ឋអាមេរិក នឹងចាប់ខ្លួនលោក ពូទីន ប្រសិនបើលោកទៅទស្សនកិច្ច។

លោក Blinken បានឲ្យដឹងជាការឆ្លើយតបទៅនឹងលោក Graham ថា “ដូចដែលអ្នកដឹង យើងមិនមែនជាភាគីរបស់ ICC នោះទេ ដូច្នេះខ្ញុំមិនចង់ចូលរួមក្នុងសម្មតិកម្មនោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek ។

បន្ទាប់មកលោក Graham បានសួរលេខាធិការថាតើគាត់ “នឹងលើកទឹកចិត្តសម្ព័ន្ធមិត្តអឺរ៉ុបរបស់យើងឱ្យប្រគល់គាត់” ដែលលោក Blinken បានឆ្លើយតបថា “ខ្ញុំគិតថានរណាម្នាក់ ដែលជាភាគីនៃតុលាការហើយមានកាតព្វកិច្ចគួរតែបំពេញកាតព្វកិច្ចរបស់ពួកគេ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top