ព័ត៌មានអន្តរជាតិ

បាតុករបារាំង​​ កាន់តែចលាចល និងពិបាកគ្រប់គ្រង

បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថាអជ្ញាធរនៃ ប្រទេសបារាំង កំពុង មានភាពលំបាក ខ្លាំងក្នុងការគ្រប់គ្រងហ្វូងក្រុមបាតុករដែលនាំគ្នាតវ៉ា ប្រឆាំងទៅនឹងបញ្ហានៃ ការធ្វើកំណែទំរង់ប្រាក់​សោធន​និវត្តន៍។

ក្រុមបាតុករដែលមានចំនួនដល់ទៅជាង១លាននាក់ បានចូលរួមនៅក្នុងការតវ៉ា ប្រឆាំងនេះនៅទូទាំងប្រទេសខណៈដែល បាតុកររាប់ពាន់នាក់នាំគ្នាចូលទៅបិទទីតាំងសេវាសាធារណៈ ទីតាំងសាលារៀននិងបណ្តា ក្រុមហ៊ុនរករកប្រេងជាច្រើន កន្លែងផងដែរ។

ជាការឆ្លើយតបប៉ូលីសបានប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែក ហ្វូងបាតុករព្រមទាំងកាំភ្លើងបាញ់ទឹកផងនិង ឈានទៅដល់ការប៉ះ ទង្គិចគ្នាជាមួយនឹងរថពាសដែកធុនធ្ងន់ៗ ជាច្រើនគ្រឿង របស់ក្រុមកងកម្លាំងសន្តិសុខរបស់បារាំង ផង ដែរ។

យោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Garald Darmanin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ផងដែរ បានលើកឡើងថាជាលទ្ធផលនៃការប៉ះ ទង្គិចគ្នាខ្លាំងក្លានេះប៉ូលីសនិងក្រុមរក្សាសន្តិសុខ បារាំងយ៉ាងហោច ណាស់១៥០នាក់ បានទទួលរងរបួសហើយមនុស្ស១៧២នាក់ ត្រូវបានចាប់ខ្លួនហើយទីតាំង១៩០កន្លែងដែល ត្រូវបានរៀបចំឡើង ដើម្បីដុត ភ្នក់ភ្លើងគិតត្រឹមម៉ោង១០យប់៕

ប្រែសម្រួល៖ស៊ុនលី

To Top