បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីយប់ម្សិលមិញនេះបានឲ្យដឹងថា ប្រទេសហហុងគ្រីដែល ជាសមាជិក ម្នាក់នៃប្លុកអឺរ៉ុប នោះបានអះអាងហើយថាខ្លួននៅមិនទាន់បានអនុម័តច្បាប់ដើម្បីដំណើរការស្របជាមួយនឹងដីកាតុលាការអន្តរជាតិ ICC ដែលអនុញ្ញាតិឲ្យមាន ការចាប់ខ្លួនលោក Putin ក្នុងប្រទេសរបស់ខ្លួននោះនៅឡើយទេ។
ខណៈដែលរដ្ឋាភិបាលប្រទេសហុងគ្រីមិន ទាន់បានប្រកាសអំពីជំហ ជាផ្លូវការណាមួយចំពោះការសម្រេចចិត្តរបស់ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចំពោះបទឧក្រិដ្ឋកម្មសង្គ្រាមរបស់ លោកប្រធានាធិបតីរុស្សី Vladimir Putin នោះរដ្ឋាភិបាលហុងគ្រីក៏មិនទាន់បាន អនុញ្ញាតិឲ្យកងកម្លាំងរបស់ខ្លួនអនុវត្តកិច្ចការងារនេះ នៅឡើយនោះដែរ។
មន្ត្រីជាន់ខ្ពស់ហុងគ្រីលោក Viktor Orban បានលើកឡើងថា៖ពួកយើងនឹងប្រើប្រាស់ច្បាប់របស់ ប្រទេសហុងគ្រីដែល មានន័យថា នឹងមិនមានការចាប់ខ្លួនលោក Putin បានឡើយទោះលោកបង្ហាញខ្លួននៅក្នុងប្រទេសហុងគ្រីក្តី។
រំលឹកដែរថាកាលពីសប្តាហ៍មុន ICC បានអំពាវនាវឱ្យចាប់ខ្លួនលោកPutinនិងស្នងការសិទ្ធិកុមាររុស្ស៊ី Maria Lvova-Belova ដោយចោទប្រកាន់ពួកគេពីការទទួលខុសត្រូវផ្ទាល់ខ្លួន ការបញ្ជា និងដោយប្រយោលសម្រាប់ ការផ្ទេរប្រជាជន ដោយបង្ខំពោលគឺជាកុមារតូចៗ ចេញពីតំបន់ប្រយុទ្ធដែលអ៊ុយក្រែនបានហៅថា ជាការចាប់ពង្រត់ក្មេងៗទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី