កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ នេះ បានដឹកនាំក្រុមការងារចុះពិនិត្យ ទីតាំងដើម្បីរៀបចំសម្ពោធសមិទ្ធផលមួយចំនួន និងបើកការដ្ឋានសាងសង់ ផ្លូវបេតុងប្រវែង ៣.០០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

បើតាម លោក វ៉ា ចំរើន ក្រុមប្រឹក្សាឃុំដងក្តា បានប្រាប់ឲ្យដឹងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងអញ្ជើញ ជាគណៈអធិបតី នៅថ្ងៃទី១០ ខែមេសា ខាងមុខនេះ ដើម្បីសម្ពោធសមិទ្ធផលមួយចំនួន មានដូចជា អាគាររង់ចាំនៅមណ្ឌលសុខភាពដងក្តា , ផ្ទះគ្រូបង្រៀន , និងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៣.០០០ ម៉ែត្រ ដែលឆ្លងកាត់ភូមិសូទិចកើត សូទិចកណ្ដាល និងសូទិចលិច ស្ថិតនៅក្នុងឃុំដងក្តា ៕


