ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងបេឡារុស្ស ចុះហត្ថលេខា លើឯកសារបន្ថែម ស្តីពីការធ្វើសមាហរណកម្ម

ម៉ូស្គូ៖ រុស្ស៊ី និងបេឡារុស្ស បានចុះហត្ថលេខា លើឯកសារចំនួន ១៣ ស្តីពីការធ្វើសមាហរណកម្ម រវាងប្រទេសទាំងពីរ នៅក្នុងក្របខ័ណ្ឌនៃរដ្ឋសហភាពរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ឯកសារនេះត្រូវ បានចុះហត្ថលេខានៅទីក្រុងមូស្គូ បន្ទាប់ពីកិច្ចប្រជុំនៃទីស្តីការ គណៈរដ្ឋមន្ត្រីនៃរដ្ឋសហភាព ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin និងសមភាគីបេឡារុស្សលោក Roman Golovchenko ។

អនុលោមតាមកតិកាសញ្ញាទាំងនេះ រុស្ស៊ី និងបេឡារុស្ស នឹងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យរុករកអវកាស បច្ចេកវិទ្យាមីក្រូអេឡិចត្រូនិច សន្តិសុខព្រំដែន គយក្នុងចំណោម ប្រទេសដទៃទៀត ។

លោក Mishustin បានលើកឡើងថា “រួមគ្នាយើងកាន់តែរឹងមាំ និងអាចរួមគ្នាទប់ទល់ នឹងបញ្ហាប្រឈមដ៏ស្មុគស្មាញបំផុត ជាមួយនឹងភារកិច្ច ដែលយើងប្រឈមមុខក្នុង វិស័យផ្សេងៗគ្នា ចាប់ពីការធានាសន្តិសុខ ដល់ការកែលម្អសុខុមាលភាព របស់ប្រជាពលរដ្ឋ និងទប់ទល់នឹងសម្ពាធពីខាងក្រៅ”។

លោក Golovchenko បានឆ្លើយតបថា “តាមគំនិតរបស់យើង ការងារគួរតែត្រូវបានពង្រឹង ដើម្បីធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទ្វេភាគី”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top