ព័ត៌មានអន្តរជាតិ

ចិន ប្តេជ្ញាអភិវឌ្ឍន៍ លទ្ធិប្រជាធិបតេយ្យ សង្គមនិយម និងទំនាក់ទំនងទ្វេភាគី ជាមួយវៀតណាម

ប៉េកាំង៖ ប្រទេស​ចិន ​បាន​ប្តេជ្ញា​រក្សា​និង​អភិវឌ្ឍ ​លទ្ធិប្រជាធិបតេយ្យ ​សង្គមនិយម​ជាមួយ​វៀតណាម ​និង​ពង្រឹង​អត្ថន័យ​នៃ​ទំនាក់ទំនង​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ចិន​-​វៀតណាម ​ក្នុង​យុគសម័យ​ថ្មី​ ។

ការកត់សម្គាល់នេះ ត្រូវបានធ្វើឡើងដោយ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិ (NPC) ខណៈកំពុងជួបពិភាក្សា ជាមួយប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue តាមរយៈតំណភ្ជាប់វីដេអូ។

លោក Zhao សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានកត់សម្គាល់ថា ប្រទេសចិន និងវៀតណាម គឺជាអ្នកជិតខាងសង្គមនិយមមិត្តភាព ។

លោកបានលើកឡើងថា ប្រទេសចិនត្រៀមខ្លួន ជាស្រេចធ្វើការជាមួយវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី ប្រកាន់ខ្ជាប់នូវការណែនាំ ជាយុទ្ធសាស្ត្រ កម្រិតខ្ពស់ ពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ ពង្រឹងកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក ពង្រឹងការគាំទ្រ សាធារណៈសម្រាប់មិត្តភាព រវាងប្រទេសទាំងពីរ ប្តេជ្ញាដើរលើមាគ៌ាសង្គម និយមសមស្រប ទៅនឹង លក្ខខណ្ឌជាតិរៀងៗខ្លួន និងកសាងសហគមន៍ ចិន-វៀតណាម ជាមួយនឹងអនាគតរួមគ្នា ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

លោក Zhao បានបន្ដថា លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល របស់ប្រទេសចិន គឺជាទម្រង់ថ្មី នៃអរិយធម៌នយោបាយ ដែលបង្កើតឡើងដោយប្រជាជនក្រោមការដឹកនាំរបស់ CPC លោកថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសវៀតណាម ដើម្បីលើកស្ទួយ និងអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យសង្គមនិយម និងបង្ហាញពីគុណសម្បត្តិ និងការរំពឹងទុកនៃប្រព័ន្ធសង្គមនិយមភ្លឺស្វាង។

នៅក្នុងនោះដែរលោកបាន អំពាវនាវឱ្យ NPC របស់ចិន និង រដ្ឋសភាវៀតណាម ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមគណៈកម្មាធិការ ពិសេស ក្រុមមិត្តភាព សមាជិក សភា និងស្ថាប័ននីតិប្បញ្ញត្តិក្នុងតំបន់ និងរៀនសូត្រពីបទពិសោធន៍គ្នា ទៅវិញទៅមកក្នុងការគ្រប់ គ្រងប្រទេស។

លោកក៏បានអំពាវនាវឱ្យស្ថាប័ន ទាំងពីរផ្តល់ការគាំទ្រផ្នែកច្បាប់ និងគោលនយោបាយ សម្រាប់កិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Hue សមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាមបានមានប្រសាសន៍ថា វៀតណាមចាត់ទុកការអភិវឌ្ឍន៍ ទំនាក់ទំនងជាមួយចិន ជាជម្រើស យុទ្ធសាស្ត្រ និងជាអាទិភាពកំពូល នៃគោលនយោបាយការបរទេសរបស់ខ្លួន ហើយប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយចិនតែមួយ ៕

To Top