ព័ត៌មានអន្តរជាតិ

តើអាហ្វ្រិកខាងត្បូង នឹងអនុវត្តតាមដីការតុលាការ ICC ចាប់ខ្លួនលោកពូទីន ដែរឬទេ នៅពេលលោក ពូទីន ចូលរួមកិច្ចប្រជុំកំពូលលើកទី១៥ នៅខែសីហាខាងមុខ?

បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាអន្តរជាតិ ពីបទឧក្រិដ្ឋកម្មសង្រ្គាម ទាក់ទងនឹងការនិរទេសកុមារ ដោយខុសច្បាប់ពីអ៊ុយក្រែនទៅប្រទេសរុស្ស៊ី។ ទង្វើបែបនេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម ក្រោមមាត្រាពីរនៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលបានបង្កើតឡើងតុលាការ។

យោងតាមវែបសាយ The Conversation ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ដីកាចាប់ខ្លួន ICC ប្រឆាំងនឹងប្រមុខរដ្ឋគឺកម្រណាស់។

លោក ពូទីន ប្រឈមមុខនឹងការចាប់ខ្លួន ប្រសិនបើលោកបោះជំហាននៅក្នុង រដ្ឋហត្ថលេខីណាមួយក្នុងចំណោមរដ្ឋទាំង ១២៣ នៃលក្ខន្តិកៈ។ ក្នុងនោះ មានរដ្ឋចំនួន ៣៣ ជារដ្ឋអាហ្វ្រិក។ បញ្ហានេះអាចនឹងឈានចូលមកដល់ក្នុងខែសីហា នៅពេលដែលអាហ្វ្រិកខាងត្បូង គ្រោងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី១៥ នៃប្លុក រួមមានប្រទេស ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង (BRICS) នៅទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូង។

ក្នុងនាមជាប្រមុខរដ្ឋសមាជិកមួយរូប លោកពូទីន ត្រូវបានគេអញ្ជើញឲ្យចូលរួម។ ប៉ុន្តែក្នុងនាមជាសមាជិកនៃតុលាការ អាហ្រ្វិកខាងត្បូងត្រូវមាន កាតព្វកិច្ចនៅក្រោមមាត្រា ៨៦ នៃលក្ខន្តិកៈរបស់ ICC និងច្បាប់ក្នុងស្រុក ដើម្បីសហការយ៉ាងពេញលេញ ដោយការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី។

យ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែលប្រទេសនេះប្រឈមមុខនឹងវិបត្តិបែបនេះ ព្រោះនៅឆ្នាំ ២០១៥ ប្រធានាធិបតីស៊ូដង់លោក Omar Al Bashir បានមកទស្សនកិច្ចប្រទេសនេះដើម្បីចូលរួម កិច្ចប្រជុំកំពូលនៃប្រមុខរដ្ឋនៃសហភាពអាហ្វ្រិក។ នៅក្នុងលក្ខខណ្ឌនៃកាតព្វកិច្ចរបស់ ICC របស់អាហ្វ្រិកខាងត្បូង គឺមានកាតព្វកិច្ចចាប់ខ្លួនលោក Al Bashir ដែលត្រូវបានចោទប្រកាន់ពីបទរំលោភ លើច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សនៅក្នុងតំបន់ Darfur របស់ស៊ូដង់។ រដ្ឋាភិបាលដែលកាលនោះ ស្ថិតក្រោមអធិបតីភាពលោក Jacob Zuma គឺបានបដិសេធមិនចាប់ខ្លួនលោក Al Bashir នោះទេ ដោយលើកឡើងពីអភ័យឯកសិទ្ធិ រួចពីការកាត់ទោសសម្រាប់ ប្រមុខរដ្ឋក្រោមច្បាប់អន្តរជាតិ។

ចំណែកដីកាចាប់ខ្លួនលោក ពូទីន បានដាក់រដ្ឋាភិបាលរបស់ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង គឺលោក Cyril Ramaphosa រវាងថ្ម និងស្ថានការណ៍ដែលលំបាក។ ការអនុលោមតាមកាតព្វកិច្ចក្នុងស្រុក និងអន្តរជាតិរបស់ខ្លួនដោយការ អនុវត្តដីកាចាប់ខ្លួននឹងធ្វើឱ្យរុស្ស៊ីផ្តាច់ខ្លួន។ នេះនឹងមានផលវិបាកទ្វេភាគី – ប្រទេសនេះនៅតែត្រូវបានចាត់ទុកថា ជាមិត្តដោយសភាជាតិអាហ្វ្រិក ដែលកំពុងកាន់អំណាចដោយផ្អែកលើ ការគាំទ្ររបស់សហភាពសូវៀត ក្នុងអំឡុងពេលការតស៊ូប្រឆាំងនឹង ការរើសអើងជាតិសាសន៍ – ក៏ដូចជាផលប៉ះពាល់នៅក្នុង BRICS ដែលបានផ្តល់ឱ្យទំនាក់ទំនងដ៏រឹងមាំ របស់ទីក្រុងម៉ូស្គូជាមួយទីក្រុងប៉េកាំង។

វាមិនសមហេតុផលទេក្នុងការអះអាងថា រដ្ឋាភិបាលរបស់លោក Ramaphosa ចង់ដើរដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងភាពតានតឹងបែបនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top