ព័ត៌មានអន្តរជាតិ

Update​ ៖ អ្នកកាសែត អាមេរិកម្នាក់ ត្រូវបានឃុំខ្លួន នៅក្នុងទឹកដីរុស្ស៊ី ដោយសង្ស័យថា ជាចារកម្ម

ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា ក្រុមសេវាសន្តិសុខ ហៅកាត់ថា FSB បានឲ្យដឹងថា អ្នកកាសែតអាមេរិកម្នាក់ ដែលធ្វើការឱ្យកាសែត The Wall Street Journal ត្រូវបានឃុំខ្លួន នៅក្នុងប្រទេសរុស្ស៊ី ដោយស្ថិត ក្រោមការសង្ស័យថា ជាចារកម្ម ។

លោក Evan Gershkovich ជាអ្នកយកព័ត៌មាននៅរុស្ស៊ី ដែលមានបទពិសោធន៍កំពុងធ្វើការនៅ Yekaterinburg នៅគ្រាដែលគាត់ត្រូវបានឃុំខ្លួន ។

កាសែត Wall Street Journal បានឲ្យដឹងថា ខ្លួនមាន “ការព្រួយ បារម្ភយ៉ាងខ្លាំង” ចំពោះសុវត្ថិភាពរបស់គាត់ ហើយបានបដិសេធយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ប្រឆាំង នឹងរូបគាត់ ។

វិមានក្រឹមឡាំងបានអះអាងថា អ្នកយកព័ត៌មានត្រូវបាន “ចាប់បានដោយមានស្នាមដៃពណ៌ក្រហម” ។

ខាង FSB បានឲ្យដឹងថា ខ្លួនបាន “បញ្ឈប់សកម្មភាព ខុសច្បាប់” ហើយថា អ្នកយកព័ត៌មានបាននឹងកំពុង “ធ្វើសកម្មភាពតាមការណែនាំ របស់សហរដ្ឋអាមេរិក” និង “ប្រមូលរឿងរាវអាថ៌កំបាំងរបស់រដ្ឋ” ។

របាយការណ៍របស់រុស្ស៊ីបានឲ្យដឹងថា នៅប៉ុន្មានម៉ោងក្រោយមក ក្រុមសេវាសន្តិសុខបានស្វែងរកការចាប់ខ្លួនជាផ្លូវការនៅតុលាការស្រុក Lefortovo ក្នុងទីក្រុងម៉ូស្គូ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Ria របស់រុស្ស៊ី បានផ្សព្វផ្សាយថា នៅមុននេះតុលាការត្រូវបានជម្រះបុគ្គលិក និងអ្នកទស្សនាដោយសារតែការ គម្រាមកំហែងដោយប្រើគ្រាប់បែក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top