ព័ត៌មានអន្តរជាតិ

លោក Donald Trump គឺជាអតីតប្រធានាធិបតី អាមេរិកដំបូងគេ ដែលប្រឈមមុខ នឹងការចោទប្រកាន់ ព្រហ្មទណ្ឌ

បរទេស ៖ លោក Donald Trump គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលប្រឈមមុខនឹង ការចោទប្រកាន់ព្រហ្មទណ្ឌ ។ រដ្ឋអាជ្ញានៅទីក្រុងញូវយ៉ក បាននឹងកំពុងស៊ើបអង្កេតលើការបង់ប្រាក់ ដ៏ស្ងៀមស្ងាត់ទៅដល់តារាភាព យន្តពេញវ័យមួយរូប មុនពេលបោះឆ្នោត របស់លោកនៅឆ្នាំ ២០១៦។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា អតីតតារាសិច នាង Stormy Daniels អះអាងថា នាងមានទំនាក់ទំនង ស្នេហាផិតក្បត់ជាមួយអតីត ប្រធានាធិបតី លោក Donald Trump ហើយត្រូវបានគេផ្តល់ប្រាក់ចំនួន ១៣ ម៉ឺនដុល្លារដើម្បីរក្សាភាពស្ងៀមស្ងាត់ ។

ការទូទាត់គឺស្របច្បាប់ – ប៉ុន្តែលោក Trump បានអះអាងថា វាជាការចំណាយបែបអាជីវកម្ម។ ការក្លែងបន្លំកំណត់ត្រាអាជីវកម្មគឺខុសច្បាប់នៅញូវយ៉ក ។

លោក Trump ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួន នៅតុលាការដើម្បីប្រឈមមុខ នឹងការចោទប្រកាន់នេះ ហើយចូលទៅក្នុងការ ផ្តល់ចម្លើយក្នុងទីក្រុង New York នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ លោកបដិសេធការធ្វើខុសនិងរឿងនេះ ដោយថាការចោទប្រកាន់នេះ ជាការធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានផ្សាយថា លោក Trump ប្រឈមមុខនឹងការចោទប្រកាន់ជាច្រើន ពាក់ព័ន្ធនឹងការក្លែងបន្លំអាជីវកម្ម ទោះបីជាវាមិនត្រូវបានបញ្ជាក់ ជាផ្លូវការក៏ដោយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top