បរទេស៖ សវនាការរបស់តុលាការទៅលើលោក Donald Trump ត្រូវបានកំណត់សម្រាប់រសៀលថ្ងៃអង្គារ, នេះបើយោងតាមសារព័ត៌មាន CBS News ដែលជាដៃគូរបស់ BBC របស់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា អតីតប្រធានាធិបតីអាមេរិកត្រូវបានគេរំពឹងថា នឹងធ្វើដំណើរតាមយន្តហោះឯកជន របស់លោកពីរដ្ឋផ្លរីដាហើយប្រគល់ខ្លួន ឱ្យភ្នាក់ងារសហព័ន្ធនៅទីនោះដើម្បីការពារគាត់។
គណៈវិនិច្ឆ័យបានចោទប្រកាន់លោក Trump ពាក់ព័ន្ធនឹងការបង់ប្រាក់ចំនួន ១៣០ ០០០ដុល្លារ ដល់តារាសិចគឺនាង Stormy Daniels ។
ការចោទប្រកាន់នេះមិនទាន់ជា សាធារណៈនៅឡើយទេ ហើយមេធាវីរបស់លោក Trump បាននិយាយកាលពីថ្ងៃសុក្រថា លោកក៏មិនទាន់បានអានការចោទប្រកាន់ដែរ។
មន្ត្រីអនុវត្តច្បាប់បានប្រាប់ CBS ថាលោក Trump ត្រូវបានគេរំពឹងថានឹងហោះហើរយន្តហោះឯកជន របស់គាត់ទៅកាន់ទីក្រុងញូវយ៉ក នៅថ្ងៃចន្ទ មុនពេលប្រគល់ខ្លួនជូនមន្ត្រីនៅថ្ងៃអង្គារ។
មន្ត្រីរូបនេះបានបន្ថែមថា ដំណើរការនេះទំនងជាពាក់ព័ន្ធនឹង ភ្នាក់ងារសេវាសម្ងាត់រាប់សិបនាក់ ឬប្រហែលជារាប់រយនាក់ នេះបើតាមការបន្ថែមដោយមន្ត្រី បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
មន្ត្រីរូបនេះបានបន្ថែមថា លោក Trump នឹងមិនត្រូវបានដាក់ខ្នោះដៃឡើយ ដោយនិយាយថា ជាធម្មតា ខ្នោះដៃត្រូវបានប្រើប្រាស់តែលើ ជនសង្ស័យដែលត្រូវបានគេគិតថា ជាអាចភៀសខ្លួន ឬមានហានិភ័យដល់ផ្នែកសុវត្ថិភាពប៉ុណ្ណោះ ៕
ប្រែសម្រួលៈ ណៃ តុលា