ព័ត៌មានអន្តរជាតិ

អាមេរិក ត្រូវ​តែ​អនុវត្ត​គោលការណ៍​សិទ្ធិ​មនុស្ស ចំពោះ​សង្គម​របស់​ខ្លួន ដែល​មាន​ចំណុច​ខ្វះខាត

ញូវយ៉ក៖ អ្នកជំនាញដ៏ល្បីល្បាញមួយរូបបានឲ្យដឹងថា សហរដ្ឋអាមេរិកគួរតែ អនុវត្តគោលការណ៍សិទ្ធិមនុស្ស ចំពោះសង្គមរបស់ខ្លួន ដើម្បីពង្រឹងយុត្តិធម៌សង្គម ការដាក់បញ្ចូល និងការអនុវត្តសេដ្ឋកិច្ច។

សហរដ្ឋអាមេរិកខ្លួនឯងខ្វះសូចនាករ សិទ្ធិមនុស្សជាច្រើន រួមទាំងសិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌ ហើយនៅតែបន្តបរាជ័យលើសិទ្ធិបរិស្ថាន លោក Jeffrey Sachs សាស្ត្រាចារ្យ និងជានាយកមជ្ឈមណ្ឌល សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាពនៃសាកលវិទ្យាល័យ Columbia បានប្រាប់ស៊ីនហួរក្នុងសំភាសន៍តាមអ៊ីមែលថ្មីៗនេះ។

ដោយលើកឡើងពីការជាប់ឃុំឃាំង ដ៏ធំនៃបុរសជនជាតិអាមេរិកដើម កំណើតអាហ្រ្វិកជាឧទាហរណ៍នៃកង្វះសិទ្ធិសង្គម និងការលំបាកបន្តរបស់ជនជាតិ ដើមភាគតិចបន្ទាប់ពីការ ប្រល័យពូជសាសន៍នៅសតវត្សទី១៩ លោកបានសង្កត់ធ្ងន់ថា “គ្រប់ប្រទេសទាំងអស់គួរតែខិតខំ កែលម្អការអនុវត្តរបស់ខ្លួនជាអាទិភាពទីមួយ” ។

លោក Sachs ដែលជាប្រធានបណ្តាញ ដំណោះស្រាយអភិវឌ្ឍន៍ដោយចីរភាព របស់អង្គការសហប្រជាជាតិ បានលើកឡើងថា “ការយល់ឃើញដោយខ្លួនឯងរបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺថា វាគឺជាអាជ្ញាកណ្តាល និងជាចៅក្រមសកល នេះគឺជាជំហរដ៏ចម្លែកមួយ ។ រដ្ឋ​ជា​សមាជិក​ក្នុង​អង្គការ​សហ​ប្រជាជាតិ មិន​មែន​ជា​ការ​ធានា​ពី​ប្រទេស​ណា​មួយ​តែ​ម្នាក់​ឯង​នោះ​ទេ”។

ដោយកត់សម្គាល់ថា សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) ក្នុងឆ្នាំ១៩៤៨ រួមជាមួយនឹងកតិកាសញ្ញា និងសន្ធិសញ្ញាផ្សេងៗដែលកើតចេញពី UDHR គឺជាការបញ្ចេញមតិដ៏សំខាន់បំផុតនៃសិទ្ធិមនុស្ស លោកបានលើកឡើងថា “ទាំងនេះកំណត់និយមន័យនយោបាយ ស៊ីវិល សេដ្ឋកិច្ច សង្គម វប្បធម៌ និង សិទ្ធិ​បរិស្ថាន”។

មិនចាប់អារម្មណ៍ ចំពោះវិធីសាស្រ្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លោក Sachs បានលើកឡើងថា “ខ្ញុំចូលចិត្តវិធីសាស្រ្តពហុភាគីដ៏រឹងមាំតាមរយៈក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាជាងរដ្ឋាភិបាលមួយចង្អុល ទៅរដ្ឋាភិបាលផ្សេងទៀត”។

លោកបានបន្តទៀតថា ប្រជាជាតិទាំងអស់គួរតែខិតខំ លើកកម្ពស់សិទ្ធិមនុស្ស រួមទាំងសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន និងដើម្បីលើកកម្ពស់នីតិអន្តរជាតិ ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលការពារ និងលើកកម្ពស់សិទ្ធិទាំងនេះ។

ខណៈដែលឆ្នាំ២០២៣ គឺជាខួបលើកទី៧៥ នៃ UDHR លោក Sachs បានសម្តែងក្តីសង្ឃឹមថាប្រទេស និងតំបន់ទាំងអស់នឹងឆ្លុះបញ្ចាំង ពីសារៈសំខាន់នៃ UDHR ហើយខិតខំអនុវត្តគំនិត របស់ខ្លួនឱ្យបានពេញលេញ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top