ព័ត៌មានអន្តរជាតិ

វៀតណាម៖ ក្រុមចោរលួចយក គ្រាប់បាល់ដែកអស់ ១៥០០គ្រាប់ ដែលនៅជាប់នឹងបង្កាន់ដៃដែក មាត់បឹងធំជាងគេក្នុងទីក្រុងហាណូយ

បរទេស៖ អាជ្ញាធរបាននិយាយថា ចោរបានប្រើឧបករណ៍ ដើម្បីយកគ្រាប់ដែកលម្អចំនួន ១ ៥០០គ្រាប់ ចេញបង្កាន់ដៃដែកតាមផ្លូវជុំវិញ បឹងខាងលិចក្នុងទីក្រុងហាណូយ។

យោងតាមសារព័ត៌មានវៀតណាម VN Express ចេញផ្សាយកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Nguyen Dinh Khuyen ប្រធានស្រុក Tay Ho ដែលជាកន្លែងបឹងនេះ បាននិយាយថា ចោរបានលួចគ្រាប់បាល់ដែក អស់រយៈពេលមួយឆ្នាំហើយ ហើយថាគ្រាប់បាល់ដែក កាន់តែច្រើនឡើងៗ បានបាត់ក្នុងរយៈពេលថ្មីៗនេះ។

លោក Khuyen បាននិយាយថា ចោរប្រើញញួរ និងដែកគាស់ដើម្បីដកបាល់ចេញ ដោយផ្អែកលើការខូចខាតដែលបន្សល់ទុក នៅលើសសរដែលបាល់ត្រូវបានដាក់។

ទោះជាយ៉ាងណា លោកថា ទោះបីក្រុមចោរត្រូវចាប់ខ្លួនបានក៏ដោយ ក៏គ្មានមូលដ្ឋានណាមួយក្នុងការចោទប្រកាន់ ឧក្រិដ្ឋកម្មប្រឆាំងពួកគេដែរ ព្រោះតម្លៃបាល់ដែលដែល លួចទាំងនោះមិនខ្ពស់នោះទេ។ ការខូចខាតតែមួយគត់ដែល បណ្តាលឱ្យមានឧក្រិដ្ឋកម្ម គឺថាវាប៉ះពាល់ដល់រូបភាពនៃបឹង។

បច្ចុប្បន្ននេះមិនមានកម្លាំងជាក់លាក់ណាមួយ ក្នុងការយាមបឹងជាមួយសង្កាត់នីមួយៗ ទទួលខុសត្រូវក្នុងការត្រួតពិនិត្យ តំបន់បឹងក្នុងទឹកដីរបស់ខ្លួននោះទេ។

គ្របដណ្តប់លើផ្ទៃដីជាង ៥០០ ហិកតា ជាមួយនឹងបរិវេណប្រហែល ១៥ គីឡូម៉ែត្រ បឹងខាងលិចនៅស្រុក Tay Ho គឺជាបឹងធម្មជាតិដ៏ធំបំផុតនៅទីក្រុងហាណូយ។ បឹងគឺជាកន្លែងទេសចរណ៍ ដ៏ពេញនិយមបំផុតមួយរបស់ ទីក្រុងហាណូយ ដែលអ្នកស្រុកតែងតែដើរ ឬហាត់ប្រាណនៅខាងក្រៅ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top