ព័ត៌មានអន្តរជាតិ

Wall Street Journal៖ សមាជិក G7 ទិញប្រេងរុស្ស៊ីលើសពី តម្លៃកំណត់របស់លោកខាងលិច

បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសមួយក្នុងចំណោមប្រទេសទាំងប្រាំពីរ ឬ G7 គឺប្រទេសជប៉ុន បានចាប់ផ្តើមទិញប្រេងឆៅ ពីរុស្ស៊ីលើសពីតម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែល ដែលបានព្រមព្រៀងគ្នា បន្ទាប់ពីទទួលបានការលើកលែង ដែលមានការអនុញ្ញាតពីសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមសារព័ត៌មាន គឺរដ្ឋាភិបាលទីក្រុងតូក្យូ ដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពល តាមសេចក្តីរាយការណ៍ បានទទួលសម្បទានពីទីក្រុងវ៉ាស៊ីនតោន ដោយនិយាយថា ខ្លួនត្រូវការវា ដើម្បីធានាលទ្ធភាពទទួលបានប្រេងពីរុស្ស៊ី។ ស្ថិតិផ្លូវការបង្ហាញថា ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ប្រទេសជប៉ុនបានទិញប្រេងពីរុស្ស៊ីប្រហែល ៧៤៨ ០០០ បារ៉ែល ក្នុងតម្លៃប្រហែល ៧០ដុល្លារក្នុងមួយបារ៉ែល។

ទីក្រុងតូក្យូបានចូលរួមកំណត់តម្លៃ លើការនាំចូលប្រេងពីរុស្ស៊ីកាលពីចុងឆ្នាំមុន ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលដើម្បីកាត់បន្ថយ ប្រាក់ចំណូលប្រេងរបស់ទីក្រុងម៉ូស្គូ ដែលដាក់ដោយសម្ព័ន្ធមិត្តយូរអង្វែង របស់ជប៉ុនគឺសហរដ្ឋអាមេរិក និងគាំទ្រដោយ G7 សហភាពអឺរ៉ុប និងអូស្ត្រាលី។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតូក្យូបានលើកលែងការ នាំចូលប្រេងពីគម្រោង Sakhalin-2 ពីកម្នេះ ដោយបញ្ជាក់ថា ទង្វើបែបនេះនឹងបង្កគ្រោះថ្នាក់ដល់ សន្តិសុខថាមពលរបស់ប្រទេស។

មន្ត្រីម្នាក់នៅក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន បានប្រាប់សារព័ត៌មានថា ទីក្រុងតូក្យូចង់ធានាឱ្យមានការចូល ទៅកាន់ផលិតផលចម្បងរបស់ Sakhalin-2 ដែលជាឧស្ម័នធម្មជាតិរាវ និងដឹកជញ្ជូនទៅប្រទេសជប៉ុន។ មន្ត្រី​នោះ​បាន​និយាយ​ថា​៖ «​យើង​បាន​ធ្វើ​កិច្ចការ​នេះ​ដោយ​ សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​ផ្គត់ផ្គង់ ​ថាមពល​ស្ថិរភាព​សម្រាប់​ប្រទេស​ជប៉ុន​»​ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top