ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក បញ្ឈប់ជាបន្ទាន់នូវការ ជ្រៀតជ្រែកក្នុងកិច្ចការហុងកុង

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យភាគីសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវរបាយការណ៍ប្រចាំឆ្នាំរបស់ទីក្រុងហុងកុង និងបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការហុងកុង និងកិច្ចការផ្ទៃក្នុងផ្សេងទៀតរបស់ប្រទេសចិន។

អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ច្បាប់ គោលនយោបាយ ហុងកុង ដែលចេញដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។

លោកស្រីបានលើកឡើងថា ហុងកុងគឺជាតំបន់រដ្ឋបាលពិសេសរបស់ចិន ហើយកិច្ចការហុងកុងគឺជាកិច្ចការ ផ្ទៃក្នុងរបស់ចិន សុទ្ធសាធ ដែលមិនមានការជ្រៀតជ្រែកពីបរទេស ដោយបន្ថែមថា របាយការណ៍ដែលចេញដោយសហរដ្ឋអាមេរិក មិនយកចិត្តទុកដាក់លើការពិត ធ្វើការកត់សម្គាល់គ្មានការទទួលខុសត្រូវ និងកម្រិតការចោទប្រកាន់ដោយ គ្មានមូលដ្ឋានលើ ជនជាតិចិន រដ្ឋាភិបាលកណ្តាល និងរដ្ឋាភិបាលហុងកុង។

លោក បាន​លើកឡើងថា “ចិន​បដិសេធ​យ៉ាង​ខ្លាំង​ចំពោះ​រឿង​នេះ ហើយ​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រឿង​នេះ​” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចាប់តាំងពីការវិលត្រឡប់របស់ហុងកុងមកមាតុភូមិ គោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលប្រជាជនហុងកុង គ្រប់គ្រងហុងកុង ដោយស្វ័យភាពខ្ពស់ត្រូវបានអនុវត្ត ហើយសិទ្ធិ និងសេរីភាពរបស់អ្នករស់នៅ ហុងកុងត្រូវ បានការពារយ៉ាងពេញលេញ។

លោកស្រីបន្ត​ថា “តាមច្បាប់រដ្ឋាភិបាលចិនធ្វើសកម្មភាពយ៉ាងតឹងរ៉ឹងស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់មូលដ្ឋាន ហើយរឹងមាំក្នុងការអនុវត្តយ៉ាងពេញលេញ និងស្មោះត្រង់នូវគោលនយោបាយប្រទេសមួយ ប្រព័ន្ធពីរ”។

ប្រទេសចិនបង្កើត និងអនុវត្តច្បាប់ស្តីពីការការពារ សន្តិសុខជាតិនៅហុងកុង និងធ្វើឱ្យប្រព័ន្ធបោះឆ្នោតរបស់ហុងកុង ប្រសើរឡើង។ លោកស្រីបានបន្ថែមថា នេះជាគោលបំណងជាមូលដ្ឋានដើម្បីការពារវិបុលភាព និងស្ថិរភាពរបស់ហុងកុង និងធានានូវការអនុវត្តប្រកបដោយស្ថិរភាព និងនិរន្តរភាពនៃគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ”។

លោកស្រីបានអះអាងថា “ច្បាប់ស្តីពីការការពារសន្តិសុខជាតិនៅក្នុង ទីក្រុងហុងកុងកំណត់គោលដៅឧក្រិដ្ឋជន មួយចំនួន ដែលបង្កគ្រោះថ្នាក់ ដល់សន្តិសុខជាតិរបស់យើង និងការពារសិទ្ធិ និងសេរីភាពស្របច្បាប់របស់ ប្រជាជនហុងកុង និងជនបរទេសនៅក្នុង SAR”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top