ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល នឹងធ្វើការឆ្លើយតប ក្រោយហេតុការណ៍ បាញ់គ្រាប់រ៉ូក្កែត ជាង៣០គ្រាប់

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល តាមរយៈលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នឹងធ្វើការឆ្លើយតបទៅនឹងកាន់ប្រទេសលីបង់វិញ ជុំវិញការបាញ់គ្រាប់រ៉ូក្កែត ជាច្រើនគ្រាប់ កាលពីពេលថ្មីៗនេះ។

លោកនាយករដ្ឋមន្ត្រី បានអះអាងបែបនេះថា អ៊ីស្រាអ៊ែលនឹងធ្វើការវាយប្រហារ ទៅលើសត្រូវរបស់យើង ហើយពួកគេនឹងត្រូវទូទាត់នូវអ្វី ដែលពួកគេបានធ្វើកន្លងមក ។ សេចក្តីថ្លែងការណ៍ របស់លោក​ Netanyahu បានធ្វើឡើងនៅក្រោយពេល ដែលអ៊ីស្រាអ៊ែលបានទទួលរងការវាយប្រហារ ជាមួយនឹងគ្រាប់រ៉ូក្កែតដល់ទៅ៣៤គ្រាប់ ដែលបាញ់ចេញពីលីបង់កាលពីអំឡុង ពិធីបុណ្យរបស់ជនជាតិជ្វីហ្វ ហើយវាបានធ្វើឲ្យបណ្តាញសារព័ត៌មាន ក្នុងស្រុកជាច្រើនចេញផ្សាយថា វាគឺជាការបង្កហេតុដ៏គ្រោះថ្នាក់បំផុតមួយ គិតចាប់តាំងតែពី សង្គ្រាមឆ្នាំ២០០៦។

ទោះបីជាយ៉ាង ណាក្តីមិនទាន់ មានក្រុមណាមួយ បានចេញមកធ្វើការអះអាង និងទទួលខុសត្រូវ ចំពោះការវាយប្រហារលើកនេះ នៅឡើយប៉ុន្តែយោង តាមការបញ្ជាក់ដោយកងកម្លាំងការពារជាតិអ៊ីស្រាអ៊ែល ជឿជាក់ថាក្រុមហាម៉ាស ដែលស្ថិតនៅពីក្រោយផែនការ ធំខណៈដែលរដ្ឋាភិបាលលីបង់ ក៏ស្ថិតនៅក្នុងការរួមចំណែក ដែលអាចបង្កឱកាសឲ្យមានការ វាយប្រហារនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top